ប្រជាជនដែលរស់នៅក្នុងតំបន់ឆ្នេរភាគខាងកើតប្រទេសថៃត្រូវបានប្រមានអោយធ្វើការប្រុង
ប្រយត្ន័ចំពោះទឹកជំនន់ដែលអាចកើតមានឡើងដែលសារភ្លៀងធ្លាក់ដ៏ខ្លាំងនៅក្នុងតំបន់មួយ
ចំនួន។
នាយកដ្ឋានឧតុនិយមបានធ្វើការប្រមាននៅព្រឹកថ្ងៃសុក្រនេះ ដែលបានបន្ថែមទៀតថាវាអាច
នឹងបន្តរហូតដល់ថ្ងៃទី១២ ខែធ្នូនេះ។
ប្រជាជនដែលរស់នៅក្បែរតំបន់ភ្នំ នឹងក្បែរផ្លូវទឹកដែលរួមមានខេត្តភាគខាងត្បូងដូចជាខេត្ត
ប្រាឈូប គីរី ខាន់, ឈុំផន ស៊ូរាត់ ថានី, នាក់ខន ស៊ី ថាមារាត់, ផាតាលុង នឹង សុងក្លា គួរ
តែប្រុងប្រយត្ន័ ចំពោះភ្លៀងធ្លាក់ដ៏ខ្លាំង ដែលអាចបង្កអោយមានទឹកជំនន់គ្រប់ពេលវេលា។
នៅក្នុងឈូងសមុទ្រថៃវិញទឹករលកត្រូវបានគេប៉ាន់ស្មានថាមានកំពស់ប្រមាណ៤មែត្រ។
ដូច្នេះកប៉ាល់នឹងទូកនេសាទទាំងអស់គួរតែឡើងលើគោកនៅថ្ងៃសុក្រនឹងថ្ងៃសៅរដើម្បីជៀស
វាងពីគ្រោះថ្នាក់៕
ដោយ
វឌ្ឍនា
xihua