CamNews

ព័ត៌មានអន្តរជាតិ 

ទស្សនាទិដ្ឋភាពស្រែចំការ នៅកូរ៉េខាងជើង

ក្រោយពីច្រូតកាត់ កសិករកូរ៉េខាងជើង មមាញឹកនឹងការប្រមូល និងបញ្ជូនចម្បើងស្ងួត មកផ្ទះ
ហើយនៅក្បែរនោះ គឺជាចំការស្ពៃដ៏ធំ បៃតងស្រស់ កំពុងតែត្រូវបានប្រមូលផល។

ការផលិតស្បៀងក្នុងអតីតកាល ធ្លាប់ជាបញ្ហាធំចំពោះរដ្ឋាភិបាលកូរ៉េខាងជើង។ ក្រោយពីមាន
គ្រោះអត់ឃ្លាន ក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០ ប្រទេសដ៏អាថ៌កំបាំងនេះ បានចាប់ផ្ដើមផ្ដោតសំខាន់
ទៅលើការផលិតស្រូវអង្ករ និងអាហារសម្បូរប្រូតេអ៊ីនមួយចំនួន។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ Al Jazeera បានចុះទៅផ្ដិតយករូបភាព នៅវាលស្រែ Migok នៅ
ក្រុង Sariwo'n ជាកន្លែងដែលត្រូវគេមើលឃើញថា ជាគំរូរបស់កូរ៉េខាងជើង។ នៅ​តំបន់​នេះ មាន
កសិករជាង ១.៧០០នាក់ ធ្វើស្រែនៅលើផ្ទៃដី ៧៥០ហិកតា។

ដើម្បីជម្រុញឱ្យប្រជាជនធ្វើស្រែ រដ្ឋាភិបាលរបស់លោក Kim Jong-un បានអនុញ្ញាតឱ្យកសិករ
លក់ស្រូវនៅគ្រប់ទីផ្សារក្នុងស្រុក ជាប្រការដែលកាលពីមុន ត្រូវហាមឃាត់។

ក្នុងរូបថតនេះ បុរសម្នាក់កំពុងថែស្ពៃរបស់ខ្លួន។ បន្លែនេះ ក្រោយពីប្រមូលផល វាត្រូវគេយកទៅ
ធ្វើជ្រក់ គីមជី។

បើទោះជាការធ្វើស្រែចំការ មានការប្រសើរឡើង ប៉ុន្ដែ កូរ៉េខាងជើង នៅតែមានបញ្ហាប្រឈមជា
ច្រើន នោះខាងមុខ។ អង្គការស្បៀងអាហារពិភពលោក ឱ្យដឹងថា ៤០% នៃស្ដ្រី និងកុមារ នៅ
ប្រទេសនេះ ត្រូវខ្វះខាតស្បៀងពេញមួយឆ្នាំ ហើយភាគច្រើន កុមារខ្វះវីតាមីន C និង កាល់ស៊្យូម។

កូរ៉េខាងជើង ត្រូវខំប្រឹងប្រែងជាងនេះ និងត្រូវចំណាយពេលច្រើនថែមទៀត ទើប​អាច​ឈានដល់
ដំណាក់​កាលកាត់បន្ថយការពឹងផ្អែកទៅលើជំនួយអន្តរជាតិ។

ផ្ទាំង​បដា​ធំ​មួយ ត្រូវ​គេ​ដាក់​នៅ​លើ​ចំការ​ស្ពៃ​ នៅ​ក្បែរ​វាល​ស្រែ​ដ៏​ធំ​ធេង​

ពលទាហាន​កូរ៉េ​ខាង​ជើង និង​រថយន្ដ​ដឹក​ស្ពៃ​គីម​ជី​របស់​ខ្លួន

ប្រជា​ជន​ក្នុង​តំបន់​ជន​បទ​របស់​កូរ៉េ​ខាង​ជើង ពេញ​និយម​នឹង​ការ​ជិះ​កង់

វាល​ស្រែ​ធំ​មួយ នៅ​ជាយ​ក្រុង​ព្យុង​យ៉ាង

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Nicole Salazar/Al Jazeera


Tags: North Korea Rural scenes field