នៅវេលាម៉ោង១១និង៣៥នាទីអាធ្រាតថ្ងៃទី១៥ធ្នូឆ្នាំ២០១១ ឃ្លាំងស្តុកខោអាវជជុសនិងផ្ទះប្រជាពលរដ្ឋ ត្រូវបានអគ្គីភ័យឆេះ យ៉ាងសន្ធោសន្ធៅ នៅខាងក្រោយមន្ទីរពេទ្យ កម្ពុជាមិត្ត
ភាពសូវៀត (ឬមន្ទីរពេទ្យ រុស្ស៊ី) ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១៩៧ កែងផ្លូវលេខ ៤០២
ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយភ្លើងកំពុងបន្ត រាលដាលដល់ ផ្ទះអ្នកជិខាង ដែលទំហំទ្រុងទ្រាយគឺមិនតូចទេ។
ឃ្លាំងមីដែលដាក់ឡានទឺកការពារ
តាមប្រភពរបស់ប៉ូលិសពីកន្លែងកើតហេតុបានឲ្យដឹងថា មកដល់ម៉ោង១២និង៥១នាទី
អាធ្រាត គឺឆេះផ្ទះ៦ខ្នងទៅហើយ។ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងធ្វើការ
បាញ់ពន្លត់ ។
អគ្គិភ័យដែលឆាបឆេះនេះ គេមិនដឹងពីមូលហេតុ យ៉ាងណានោះទេ។
តាមព័ត៌មានមិនទាន់ច្បាស់លាស់ គឺមានប្តីប្រពន្ធ២នាក់មិនទាន់រត់ចេញពីផ្ទះ។
- ដល់ម៉ោង១និង២៣នាទីអាធ្រាតថ្ងៃទី១៦ធ្នូរឆ្នាំ២០១១ ភ្លើងបានធ្លាក់បន្ថយ ហើយនៅសល់
តែ៤០ឬ៥០ភាគរយ។
អគ្គីភ័យឆាបឆេះផ្ទះកាត់ស៊ុមរួបថត
ឃ្លាំងមីដែលដាក់ឡានទឺកការពារ
- មូលហេតុនៃការឆេះ គឺបណ្តាលមកពីការផ្ទុះសេខ្សែភ្លើងកាត់ស៊ុមរួបថតដែលសំបូរឈើ ហើយរាលដាលទៅដល់ឃ្លាំងស្តុកខោអាវ។
- ក្នុងពេលដូចគ្នានោះ ក្លឹបរាំកំសាន្តមួយកន្លែង ដែលមានឈ្មោះ ៩៩៩៩ ស្ថិតផ្ទលេខ១១
ផ្លូវលេខ១៩៦ ខណ្ឌ៧មករា ត្រូវបានអគ្គីភ័យឆាបឆេះដែរ នៅវេលាម៉ោង១០និង៣០នាទី
មុនករណីភ្លើងឆេះនៅឃ្លាំងស្តុកខោអាវជជុះ។ ដូច្នេះទើបបានខ្វះឡានទឹក ដោយត្រូវតែ
បែងចែក ២ កន្លែង។ មកដល់បច្ចុប្បន្ននេះ គេក៏មិនទាន់ដឹងពីមូលហេតុ។
- ដល់ម៉ោង១និង៥២នាទីនេះ ភ្លើងឆេះនៅក្បែរពេទ្យ រុស្ស៊ី បានរលត់បន្តិចហើយឥលូវនេះ
នៅសល់ប្រហែលជា១៥ ឬ២០ភាគរយនោះទេ។
ប្រភពរូបថត៖ មិត្តអ្នកអានរបស់ Camnews (Rose Zarino)
ដោយ៖ មិនា