CamNews

អាកាសយាន្តដ្ឋានដង មឿងរបស់ថៃនឹងបើកដំណើរការ ជាធម្មតាវិញនៅឆ្នាំក្រោយ

អាកាសយានដ្ឋាន ដង មឿង របស់ប្រទេសថៃនឹងត្រូវបើកដំណើរការឡើងវីញនៅក្នុងថ្ងៃទី១
ខែមេសា ឆ្នាំក្រោយបន្ទាប់ពីបានវាយប្រហារដោយទឹកជំនន់, នេះបើតាមសំដីរបស់ប្រធាន
គ្រប់គ្រងអាកាសយាន្តដ្ឋានរបស់ប្រទេសថៃដែលបាននិយាយនៅថ្ងៃចន្ទ័នេះ។
ទឹកប្រាក់ប្រមាណ ២០លានបាត, ដែលស្មើរនិង ៦៣៩,១៨០ ដុល្លាអាមេរិកនឹងត្រូវប្រើប្រាស់
សំរាប់ជួសជុល នឹងថែទាំនូវហេដ្ឋារចនាសម្ពន្ធ័នៅក្នុងអាកាសយាន្តដ្ឋាន។
លោកក៏បានបន្តទៀតថា ផ្លូវរត់ផ្នែកខាងលិច និងខាងកើតមិនត្រូវបានបំផ្លាញនោះទេ ដែល
យើងអាចនៅប្រើប្រាស់បាន។
នៅក្នុងថ្ងៃចន្ទ័នេះនៅក្នុងសង្កាត់ ដង មឿងមានរៀបចំពិធីសំអាតធំមួយបន្ទាប់ពីតំបន់នេះត្រូវ
បានគ្រប់ដណ្តប់ដោយទឹកជំនន់រយះពេលប្រមាណ ៦សប្តាហ៍៕

ដោយ វឌ្ឍនា

Tags: thailanddon mueangreopen