ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៤៤ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោច
អធម ក្នុងនោះរួមមានក្មេងតូច ៣ រូបផងដែរ បន្ទាប់ពីរថយន្តប៊ើសមួយគ្រឿង បោលចូលធ្លាក់
ជ្រោះជ្រៅ មានជម្រៅដល់ទៅ ២០០ ម៉ែត្រ កាលពីវេលាព្រឹកថ្ងៃច័ន្ទម្សិលមិញ នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស reuters ។
យ៉ាងណាមិញ បើតាមការអោយដឹង ពីក្រុមភ្នាក់ងារជួយសង្រ្គោះ បានអះអាងអោយដឹងថា
រថយន្តប៊ើសមួយគ្រឿងនេះ បានបើកធ្លាក់ពីផ្លូវហាយវេ ចូលទៅក្នុងជ្រលងជ្រោះជ្រៅ ខណៈ
ករណីដែលជាសោកនាដកម្មខ្លោចចិត្តមួយនេះ បានកើតឡើងចម្ងាយប្រមាណជាង ៦០ គ.ម
ពីទីក្រុង Guatemala សធារណរដ្ឋ Guatemala ។
ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជិវិត
ប៉ុណ្ណោះទេ តែនៅក្នុងនោះ ៤០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការ
សង្គ្រោះបន្ទាន់ ។ គួររំឭកផងដែរ មូលហេតុដែលនាំអោយកើតមានឡើងនូវសោកនាដកម្ម
មួយនេះ មិនទាន់បានដឹងនៅឡើយនោះទេ ខណៈការតាមដានស៊ើបអង្កេតនៅតែបន្តមាន
នៅឡើយ តែអ្វីដែលបានដឹងនោះគឺ រថយន្តក្រុងមួយនេះ ផ្ទុកមនុស្សលើសចំណុះ។
ផ្ទុយទៅវិញ បើយោងតាសម្តីលោក Sergio Vasquez ជាអ្នកជួយសង្គ្រោះស្ម័គ្រចិត្តអោយដឹង
ថា មនុស្ស ៣៨ នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះរួមមានទារកតូច និងស្រ្តីផងដែរ ខណៈ
៦ នាក់ផ្សេងទៀត បានស្លាប់ជាបន្តបន្ទាប់នៅឯមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលរបស់ប្រ
ទេស បានប្រកាសកាន់ទុក្ខ ៣ ថ្ងៃទូទាំងប្រទេស ៕
* ព័ត៌មានអន្តរជាតិ មកពីជុំវិញពិភពលោក មាននៅខាងក្រោម ៖
- ជើងហោះហើរ ក្រុងបាងកក ប្រឈមនឹងការពន្យាពេល ក្រោយយន្តហោះ ចុះចតដាច់កង់
មុខ
- ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាសយាន
ដ្ឋាន សុវណ្ណភូមិ
- ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ
- អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ
ដោយ ៖ រិទ្ធី
ប្រភព ៖ reuters