ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពី គេហទំព័រសារព័ត៌មាន បរទេស ប៊ីប៊ីស៊ី ដែលទើបតែបាន ចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច អោយដឹងថា ជាលទ្ធផល មកទល់នឹងពេលបច្ចុប្បន្ន ភាព សព្វថ្ងៃនេះ ប្រមុខមេដឹកនាំយោធា ដ៏ មានឥទ្ធិពល របស់ប្រទេសថៃ បានសម្រេច អនុញ្ញាត អោយលោកស្រី យីងឡាក់ អតីត នាយករដ្ឋមន្រ្តី អាចធ្វើដំណើរ ចេញ ទៅក្រៅប្រទេស បានហើយ ចាប់តាំងពីមានរដ្ឋប្រហារ ទម្លាក់ នាយករដ្ឋមន្រ្តី ចាំផ្ទះខាងលើ ។
អ្នកនាំពាក្យ យោធា បានគូសបញ្ជាក់អោយដឹងថា សំណើស្នើសុំ ខាងលើ ត្រូវបានអនុម័តជាផ្លូវការ ពីព្រោះ លោកស្រី យីងឡាក់ ចាប់តាំងពី ថ្ងៃផ្តួលរលំ រដ្ឋាភិបាល របស់លោកស្រី នៅថ្ងៃទី ២២ ឧស ភា លោកស្រី ហាក់មានភាពស្ងប់ស្ងាត់ជាធម្មតា ។ ដោយ នៅ ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា លោកស្រី នឹងធ្វើដំណើរទៅកាន់ ប្រទេស បារាំង ដើម្បីចូលរួម កម្មវិធីគម្រប់ខួប ៦៥ ឆ្នាំបងស្រី របស់លោកស្រី គឺលោក Thaksin Shinawatra ។
គួរបញ្ជាក់ថា រដ្ឋប្រហារយោធា ទម្លាក់លោកស្រី អាច កើត ឡើងទៅបាន និង ដណ្តើមអំណាចបាន មួយខែបន្ទាប់ ក្រោយបីមានករណីផ្ទុះការតវ៉ា ប្រឆាំងរដ្ឋាភិបាល នៅកណ្តាល ក្រុង បាងកក កាលពី ពេលកន្លងទៅ ។
ដោយឡែក បើតាមការអោយដឹង អតីតនាយករដ្ឋមន្រ្តី ប្រទេសថៃ លោក Thaksin ឈានចូលវ័យ ៦៥ ឆ្នាំ នៅថ្ងៃទី ២៦ កក្កដា ខាងមុខនេះ ត្រូវបានធ្លាក់ចេញពីតំណែង ក្រោយ ពី មានការផ្តួលរលំ រដ្ឋាភិបាលរបស់លោក ដោយធ្វើរដ្ឋប្រហារ កាលពីឆ្នាំ ២០០៦ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី