CamNews

ម៉ូដែល 

កំពូលអ្នកបង្ហាញម៉ូដវ័យ៨១ ធ្វើអោយកក្រើកញូវយ៉ក

កំពូលអ្នកបង្ហាញម៉ូដមានអាយុច្រើនបំផុតក្នុងពិភពលោក Carmen Dell'Orefice ៨១ឆ្នាំ អ្នក
បង្ហាញម៉ូដ Carol Alt ៥១ឆ្នាំ និង Karen Bjornson អាយុ ៦០ឆ្នាំ ជាដើម បានបង្កអោយមាន
ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដែលកំពុងត្រូវបានធ្វើឡើងនៅ
ក្រុងញូវយ៉ក។

Carmen Dell'Orefice កំពុងសំដែងបង្ហាញម៉ូដនៅលើឆាករបស់ Norisol Ferrari កាលពីថ្ងៃទី
១០កញ្ញា

ពិធីបង្ហាញម៉ូដញូវយ៉ករដូវផ្ការីក និងរដូវក្ដៅ ២០១៣ ត្រូវបានគេរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ៦
កញ្ញា ឆ្នាំ ២០១២។ ទន្ទឹមនឹងការបង្ហាញខ្លួនរបស់កំពូលតារាបង្ហាញម៉ូដវ័យក្មេង ក៏បានវត្តមាន
កំពូលអ្នកបង្ហាញម៉ូដវ័យចំណាស់ល្បីឈ្មោះជាច្រើនរូប ធ្វើអោយពិធីនេះកាន់តែមានភាពអធិក
អធម្ម។

Carmen Dell'Orefice បច្ចុប្បន្ន មានអាយុ ៨១ឆ្នាំ

អ្នកបង្ហាញម៉ូដវ័យ ៥១ឆ្នាំ Carol Al ក៏មានវត្តមាននៅលើឆាកនេះដែរ

កាលពីព្រឹកថ្ងៃទី ១០កន្លងទៅ នៅលើឆាកសំដែងរបស់ Norisol Ferrari នៅឯ Lincoln Center
កំពូលអ្នកបង្ហាញម៉ូដវ័យ ៨១ឆ្នាំ ជាអ្នកស្រុកញូវយ៉ក Carmen Dell'Orefice បានធ្វើអោយទស្ស
និកជនមានការភ្ញាក់ផ្អើល នៅពេលបង្ហាញខ្លួននៅលើឆាក​ បោះជំហានតាមបែប catwalk ប្រកប
ដោយជំនាញ។ កម្រងម៉ូដែលសម្លៀកបំពាក់ ២០១៣របស់ Norisol Ferrari បានធ្វើអោយបណ្ដា
រូបភាពរបស់កំពូលតារាបង្ហាញម៉ូដក្នុងទសវត្សឆ្នាំ ១៩៤០ បានរស់ឡើងវិញ។ Marilyn Monroe,
Rita Hayworth និង Rita Moreno ត្រូវបានគេមើលឃើញថា ជាព្រលឹងនៃកម្រងម៉ូដែលនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: model feshion us Carmen Dell'Orefice