ព័ត៌មានអន្តរជាតិ ៖ ក្រោយពីដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បានចេញផ្សាយអត្ថ បទសារព័ត៌មានអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណី បំផ្ទុះគ្រាប់បែកអត្តឃាត បង្កៃជាមួយនឹងរថយន្ត ទៅលើក្រុមពលទាហាន សម្ព័ន្ធអាហ្រ្វិក AU ។
ប្រភពដដែល បន្តអោយដឹងថា រថយន្តបង្គៃគ្រាប់បែក បានធ្វើការវាយប្រហារ ដោយចូលទៅកៀកនឹង ក្បួនដង្ហែរថយន្ត ពលទាហាន សម្ព័ន្ធអាហ្រ្វិក កំពុងតែធ្វើដំណើរ នៅឯភាគខាងលិច ឆៀងខាងត្បូង ទី ក្រុង Mogadishu នេះបើយោងតាមសម្តីមន្រ្តីរដ្ឋាភិបាល លោក Adukadir Mohamed Sidi ។
ដោយឡែក ក្រុមសកម្មប្រយុទ្ធ ឥស្លាមជ្រុលនិយម al-Shabab បានចេញមុខមកអះអាង អោយដឹងថា ខ្លួនជាអ្នកនៅពីក្រោយរឿងនេះ ។ ដោយមានការគូសបញ្ជាក់ ការវាយប្រហារ របស់ពួកគេលើកនេះ គឺ ជាការសងសឹក ក្នុងការសម្លាប់មេដឹកនាំ របស់ខ្លួន លោក Ahmed Abdi Godane កាលពីសប្តាហ៍មុន។គួរបញ្ជាក់ថា លោក Ahmed Abdi Godane បានស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារតាមអា កាស។
យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីវាយប្រហារ ជាការសងសឹក អោយមាន ការបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះ បានកើតឡើង កាលពីអំឡុងថ្ងៃច័ន្ទម្សិលមិញនៅតាមបណ្តោយ ផ្លូវមួយកន្លែង ចន្លោះក្រុង Mogadishu និង ក្រុង Afgoye ប្រទេស ស៊ូម៉ាលី ដោយ នៅក្នុងនោះ ជនរង គ្រោះ ១២ នាក់ ត្រូវបានគេរាយការណ៍ ថាបានស្លាប់បាត់បង់ជីវិត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី