CamNews

មនុស្ស១២នាក់ស្លាប់,និង៤នាក់ទៀតរងរបួសក្នុងគ្រោះ ថ្នាក់ចរាចរណ៍នៅប្រទេសថៃ

មនុស្ស១២នាក់ត្រូវបានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ
ដែលបានកើតឡើងនៅក្នុងភាគឥសានប្រទេសថៃកាលពីព្រឹកថ្ងៃសៅរ៍នេះ។
រថយន្តក្រុងមួយគ្រឿងដែលធ្វើដំណើរពីរាជធានីបាងកកឆ្ពោះទៅកាន់ខេត្ត ស៊ី សាកេត
បានប៉ះទង្គិចជាមួយនិងរថយន្ត ផីក អាប់ មួយគ្រោះនៅក្នុងសង្កាត់ ណាគ្រង នៃខេត្ត ប៊ូរ៉ាម
នៅម៉ោង ៨៖១៥នាទីព្រឹក។
អ្នកដំណើរនៅលើរថយន្ត ផីក អាប់ចំនួន១២ត្រូវបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ,
និងមនុស្ស១នាក់ទៀតនៃរថយន្ត ផីក អាប់បានរងរបួស ជាមួយនិងមនុស្ស៣នាក់ទៀតរង
របួសដែលពួកគេជាអ្នកជិះលើរថយន្តក្រុង។ អ្នករងរបួសទាំងអស់ត្រូវបានប្រញាប់ប្រញាល់
ធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕

ដោយ វឌ្ឍនា

Tags: thailandaccidentroad