San Fermin គឺជាពិធីបុណ្យមួយដែលមានគ្រោះថ្នាក់បំផុតក្នុងលោក ទើបត្រូវបានចាប់ផ្ដើមធ្វើឡើង
សម្រាប់ឆ្នាំនេះ នៅក្នុងក្រុង Pamplona ប្រទេស អេស្បាញ។ អ្នកដែលមានចិត្តក្លាយហានបំផុត ទើបហ៊ានចូលរួមក្នុងពិធីបុណ្យនេះ។
ពិធីបុណ្យ San Fermin ត្រូវបានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំនេះ កាលពីថ្ងៃទី ៦កាក្កដា នឹងត្រូវបានធ្វើ
ឡើងរហូតដល់ថ្ងៃទ ១៤កាក្កដា។ ចំណុចសំខាន់នៃពិធីនេះ គឺ មនុស្សរាប់ពាន់នាក់រត់ប្រណាំង ជា
មួយនឹងសត្វគោធំៗចំនួន ៦ក្បាល ដែលមានស្នែងស្រួចៗ ត្រូវបានគេព្រលែងតាមដងផ្លូវ ក្នុងក្រុង
Pamplona។
ចាប់តាំងពីពិធីបុណ្យនេះ ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ ១០២៤ រហូតមកដល់ពេលនេះ គឺមាន
មនុស្ស ១៥នាក់ ត្រូវបានគោជល់អោយស្លាប់។ ការស្លាប់ថ្មីៗនេះបំផុត គឺនៅក្នុងឆ្នាំ ២០០៩ នៅ
ពេលបុរសជនជាតិអេស្បាញម្នាក់ត្រូវគោជល់ចំគល់.ក។ មូលហេតុនេះហើយ បានធ្វើអោយ ពិធី
បុណ្យ San Fermin នេះ ត្រូវបានគេចាត់ទុកថា ជាពិធីបុណ្យដែលមានគ្រោះថ្នាក់បំផុតក្នុងលោក
ព្រោះថា អ្នកចូលរួមអាចនឹងស្លាប់គ្រប់ពេល ប្រសិនគេត្រូវបានគោជល់អោយដួល។
សូមបញ្ជាក់ថា ពិធីបុណ្យ San Fermin នេះមានប្រភពតាំងពីសតវត្សទី ១៣ ឬ ១៤ ប៉ុន្ដែ វាត្រូវ
បានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពី អ្នកនិពន្ធ Ernest Hemingway បានសរសេររៀបរាប់ពីពិធី
បុណ្យនេះនៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា “The Sun Also Rises” កាលពីឆ្នាំ
១៩២៧៕
សូមតាមដានរូបភាពខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ nydailynews