CamNews

ម៉ាឡេស៊ីនឹងលក់ថាមពលអគ្គីសនីទៅអោយសឹង្ហបុរី

នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ីនិងនាយករដ្ឋមន្រ្តីរបស់ប្រទេសសឹង្ហបុរីបានធ្វើការ
ពិភាក្សាគ្នាអំពីលទ្ធភាពនៃការចែកចាយថាមពលអគ្គីសនីទៅអោយប្រទេសសឹង្ហបុរីដែល
បានប្រកាសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ូហ្សាក នៅក្នុងសន្និសិទសារ
ពត៌មានមួយជាមួយនិងដៃគូពិភាក្សាជាមួយនិងលោក លី ស៊ាន ឡុង នាយករដ្ឋមន្រ្តីសឹង្ហ
បុរីនៅពេលបញ្ចប់ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ។
លោក ណាជីប បានមានប្រសាសន៍ថា គំរោងនេះនឹងមានផ្លែផ្កា ហើយវានឹងត្រូវអនុវត្តន៍
ដោយក្រុមហ៊ុនឯកជន។
ឆ្លើយតបទៅនិងគំរោងនេះផងដែរលោក លី ស៊ាន ឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានធ្វើការ
គាំទ្រយ៉ាងពេញទំហឹងចំពោះគំរោងដ៏មានសារះសំខាន់មួយនេះដែលនាំធ្វើការជាវនូវថាម
ពលអគ្គីសនីពីប្រទេសក្បែរខាងមួយនេះ។ តែទោះជាយ៉ាងណាក៏ដោយក៏លោកបានធ្វើ
ការបញ្ជាក់ដែរថា ការអនុញ្ញាតនោះក៏នឹងត្រូវស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងជាក់លាក់
ផងដែរ។
ជាមួយគ្នានោះផងដែរ ការសំរេចចិត្តក្នុងការជាវយកថាមពលអគ្គីសនីនេះនឹងត្រូវធ្វើការ
សិក្សាអោយបានជាក់លាក់ទៅលើផលប៉ះពាល់ទៅលើបរិស្ថានរបស់ក្រុមហ៊ុនផលិតផង
ដែរ៕

ដោយ វឌ្ឍនា

Tags: singaporeelectricitymalaysia