ព័ត៌មានអន្តរជាតិ ៖ ការវិភាគប្រអប់ខ្មៅ រកមូលហេតុពិតប្រាកដ នៃយន្តហោះធ្លាក់ របស់ក្រុមហ៊ុនអាកាស ចរណ៍ AirAsia ជើង ហោះហើរ QZ8501 អាច នឹង មានបញ្ហា ប្រឈម តួយ៉ាងលំបាកជាខ្លាំង ដល់លោក Nurcahyo Utomo បេក្ខភាព អ្នក ជំនាញ វិភាគ ប្រអប់ ខ្មៅ យន្តហោះធ្លាក់ ព្រោះតែរូបលោក បានស្គាល់ ពីលុត ជាអ្នកបើកបរយន្តហោះធ្លាក់ លោក Iriyanto ដោយផ្ទាល់ ។
ជាការពិត លោក Iriyanto គឺជារៀមច្បងខ្ញុំបាទ ខណៈ គាត់ បាន បង្ហាត់បង្រៀនខ្ញុំ ស្តីពីការហោះហើរ ។ ជាក់ស្តែងណាស់ ខ្ញុំបាទពិតជាមិនហ៊ានគិតនោះទេ ថាចង់ស្តាំ បណ្តាំ ចុងក្រោយរបស់គាត់ " ករណីនេះ ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងបំផុត ក្នុងការស្តាប់ឡើងវិញ នូវ "បណ្តាំចុងក្រោយ" ពីលុត បើកយន្តហោះធ្លាក់" ព្រោះយើងជាមនុស្សធ្លាប់ស្គាល់គ្នា នេះជាសម្តី លោក Nurcahyo អ្នកវិភាគ ប្រអប់ខ្មៅ គូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មាន ។ ( "Iriyanto was my senior and he is the one who taught me how to fly. I could not imagine how am I going to listen to his last words, Listening to the playback of a black box involved in a crash is not like listening to music or a discussion." said Nurcahyo )
មកទល់បច្ចុប្បន្នភាព ក្រុមជំនាញស៊ើបអង្កេត ប្រអប់ ខ្មៅ ម កពី គណៈកម្មការ សុវត្ថិភាពដឹកជញ្ជូនថ្នាក់ ជាតិ មានបទពិសោធន៍ការងារ ច្រើនជាង ២០ ឆ្នាំ ហើយ ក៏ ប៉ុន្តែ ករណីស៊ើ់បអង្កេត ស្តាប់ដដែលៗច្រើន ដង ទៅលើប្រអប់ខ្មៅ អាចនឹងមានការរំខាន ផ្លូវចិត្ត និង ទាមទារ តម្រូវអោយមានផ្លូវចិត្ត រឹងម៉ាំបំផុត ។
លោកបានបញ្ជាក់ក្តែងៗ អោយដឹងថា ៖ ស្តាប់ ឡើងវិញ នូវប្រអប់ខ្មៅយន្តហោះ ពាក់ព័ន្ធនឹងករណីធ្លាក់ យន្តហោះនោះ មិនដូចគ្នា ទៅនឹងការស្តាប់ចម្រៀង ឬកិច្ចពិភាក្សា នោះទេ ។ ពួកយើង គឺកំពុងតែស្តាប់ទៅលើអ្វីដែលបានកើតឡើង មុនពេលយន្តហោះធ្លាក់ អាចមានជាបណ្តាំចុងក្រោយ ហើយ ប្រការនេះ ពិបាក នឹងទទួលយកបានខ្លាំងណាស់ ព្រោះអាចជាបណ្តាំចុងក្រោយ ពីមនុស្ស ធ្លាប់ស្គាល់គ្នាតែម្តង ។មានពេល ខ្លះក្រុមស៊ើបអង្កេត អស់ភាពក្លាហាន ក្នុងការស្តាប់ ឧបករណ៍ ថត សម្លេង មួយនេះ ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយចុះ ពួកយើងត្រូវតែ មានចិត្តអំណត់ធ្ងន់ ដោយពុំត្រូវគេចវេស ចេញពីការងារនោះទេ ។
"ស្តាំឡើងវិញ នូវបណ្តាំចុងក្រោយ ក៏ដូចជា កិច្ចសន្ទនាចុងក្រោយ គឺ ជា គន្លឹះ ដល់មានសក្តានុពល ខ្លាំង បំផុត បង្ហាញពីមូលហេតុពិត នៃករណីធ្លាក់យន្តហោះ ក្រុមហ៊ុន អា កាស ចរណ៍ AirAsia ជើងហោះហើរ QZ8501 ដែលបានសម្លាប់មនុស្សគ្មានសល់ ទាំង ១៦២ នាក់ នោះ" ។ គួរបញ្ជាក់ថា ប្រអប់ខ្មៅយន្តហោះ ទាំងពីរ ( The cockpit voice recorder , The flight data recorder ) ក្រោយពីបានរកឃើញ ជាបន្តបន្ទាប់ នាដើមសប្តាហ៍នេះ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ កន្លងទៅ ដោយក្រុមការងារមុជទឹក មន្រ្តីពាក់ព័ន្ធ កំពុងតែធ្វើ ការតាមដានស៊ើបអង្កេត យ៉ាងម៉ត់ចត់ នៅក្នុងបន្ទប់ពិសោធន៍ ដើម្បីរកមូលហេតុពិតនៃការធ្លាក់យន្តហោះ ខាងលើ ៕
- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់
- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ
- អាន ៖ ទស្សនាប្រជុំរូបភាព និង ទិដ្ឋភាពរួម ពេលស្រង់កន្ទុយយន្តហោះធ្លាក់ ពីបាតសមុទ្រ ជម្រៅ ៣៤ ម៉ែត្រ
- អាន ៖ រកឃើញហើយ ប្រអប់ខ្មៅ យន្តហោះធ្លាក់ ខណៈមូលហេតុធ្លាក់ ពិតប្រាកដ នឹងដឹងក្នុងពេលឆាប់ៗនេះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន