CamNews

ទិដ្ឋភាពក្រោយរញ្ជួយដី២០ឧសភានៅអ៊ីតាលី

យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧នាក់ បន្ទាប់ពីរញ្ជួយដីកម្លាំង ៦,០ richter ដែលបានកើត
ឡើងកាលពីថ្ងៃទី ២០ ឧសភា នៅក្បែរក្រុង Botlagna ភាគខាងជើងនៃប្រទេសអ៊ីតាលី។

ការរញ្ចួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទាបភ្លឺ និងមានចម្ងាយប្រហែល ៣៥គម
ភាគខាងជើងក្រុង Bologna​ នៃប្រទេសអ៊ីតាលី បណ្ដាលអោយមនុស្សយ៉ាងតិច ៧នាក់បានស្លាប់
និងរងរបួសជាច្រើននាក់ ក្នុងនោះក៏មានក្រុមកម្មករវេនយប់ជាច្រើននាក់ដែលកំពុងធ្វើការនៅក្នុង
អាគារនៃរោងចក្រសេរ៉ាមិច បន្ទាប់ពីអាគាររោងចក្រនៅ Sant'Agostino នេះ បានបាក់ស្រុត។

គ្រោះរញ្ជួយដីនេះថែមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងហេត្ថរចនាសម្ព័ន្ធផ្សេងៗយ៉ាងធ្ងន់
ធ្ងរ ខណៈដែលក្រុមមន្ដ្រីមានសមត្ថកិច្ចបាននិយាយថា បេតិកភ័ណ្ឌជាតិជាច្រើនក៏ទទួលរងការខួច
ខាត។ មនុស្សរាប់ពាន់នាក់បានរត់ចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាព នៅពេលគ្រោះ
រញ្ជួយដីចាប់ផ្ដើមកើតឡើង។

ក្រុមមន្ដ្រីនៅមូលដ្ឋានបានអោយដឹងថា ក្រោយពីនាក់ដែលបានស្លាប់នេះ ប្រហែលជានៅមានអ្នក
រងគ្រោះជាច្រើននាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរបាក់បែក។

ស្ដ្រីម្នាក់កំពុងបីកូននៅក្បែរផ្ទះបាក់បែករបស់ខ្លួន បន្ទាប់ពីរញ្ជួយដីបានកើតឡើង។

ប្រជាជនប្រមាណជា ៣.០០០នាក់នៅ Finale Emilia​ និងទីរួមស្រុកផ្សេងទៀតត្រូវជំលៀសចេញ
ពីលំនៅឋាន។

មន្ដ្រីមានសមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុ។

ប្រជាជនមួយភាគធំត្រូវគេងនៅតាមដងផ្លូវនាពេលយប់ ព្រោះតែមានការភ័យខ្លាចថាមានការ
រញ្ជួយដីមួយទៀតកើតឡើង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: Italy earthquake disaster