កាលពីព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១១ ពិធីសម្ភោធស្ពានអាកាស៧មករាបានត្រូវប្រព្រឹត្តិឡើង
នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានលើដង មហាវិថីសហព័ន្ធរុស្ស៊ីជាស្ពានទ្វេរទិស សំរាប់ចរាចរយានយន្ត២ខ្សែរ មក
ឯស្ពានអាកាសលើដងវិថីកម្ពុជាក្រោម ជាស្ពានឯកទិស សំរាប់ចរាចរចុះពីស្ពានអាកាស។
ស្ពានអាកាសថ្មីនេះ ត្រូវដាក់ឈ្មោះថា ស្ពានអាកាស៧មករា ដើម្បីរំលឹកសមិទ្ធផល ដែល
កម្ពុជាសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩មក។កាលពី ៣៣ឆ្នាំមុន នៅពេលដែល ប្រជាពល
រដ្ឋត្រឡប់ចូលទីក្រុងវិញ ដោយស្លៀកពាក់អាវខ្មៅ និងមានពរកូនផងនោះ ពួកគេរងគ្រោះ
យ៉ាងខ្លាំង គឺស្ទើរតែស្លាប់ទៅហើយ។ ប៉ុន្តែរយៈពេល៣៣ឆ្នាំ ក្រោយមក ទីក្រុងនេះមាន
ស្ពានអាកាសដល់ទៅពីរ ដែលសម្រួលការធ្វើដំណើរចូលពីភាគខាងកើត និងភាគខាង
លិច។
ល្បឿនយានយន្តបើកបរលើស្ពាន កំណត់ត្រឹម ៤០គ.មក្នុង១ម៉ោង។ ស្ពាននេះមានជំរាន
៥,៧% មានសសរស្ពានសរុបចំនួន១៥សសរ គំលាតប្រវែង ៣០ម៉ែត្រ សំរាប់មហាវិថី
សហព័ន្ធរុស្ស៊ីនិង គំលាត២០ម៉ែត្រសំរាប់វិថីកម្ពុជាក្រោម។ ដាក់សញ្ញាចរាចរគ្រប់ប្រភេទ
ចំនួន៤៥ស្លាកនៅលើស្ពាននិងតំបន់ជុំវិញស្ពាន។
ស្ពានអាកាស៧មករា ពិតជាបានបង្ហាញពីការផ្សារភ្ជាប់ ទំនាក់ទំនងបណ្តាញ គមនាគមន៍
សម្រួលការធ្វើដំណើរ ដល់ពលរដ្ឋ គ្រប់ជាតិសាសន៍ផង ការទាក់ទាញភ្ញៀវទេសចរផង
និងមួយផ្នែកទៀត ក៏បានជួយលើកសម្រស់ទីក្រុងភ្នំពេញ ថែមមួយកម្រិតទៀត ឲ្យសម
នឹងពាក្យស្លោក �ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ�។
ដោយ៖ មិនា