CamNews

យល់ដឹង 

ចង់មានផ្ទៃពោះ ដោយងាយស្រួល គួរបរិភោគសាច់​មាន់ ឬល្ពៅ

ប្រសិនអ្នកកំពុងតែរៀបគម្រោងដើម្បីមានផ្ទៃពោះ ចូរទទួលទានបណ្ដាអាហារខាងក្រោម វានឹង
ជួយឱ្យការបង្កកំណើតរបស់អ្នក ប្រព្រឹត្ដទៅបានងាយស្រួល។

សណ្ដែកសៀង


សណ្ដែកសៀង ឬតៅហ៊ូ មានផ្ទុកសារជាតិ isoflavones និងជាតិផ្សំផ្សេងៗ ជួយឱ្យប្រភេទអ័រម៉ូន
ទាក់ទិន នឹងសមត្ថភាពបន្ដពូជក្នុងរាងកាយ មានតុល្យភាព និងជួយជម្រុញឱ្យដំណាក់កាលជ្រុះ
ពង មានដំណើរការល្អ។
 
អ្វីដែលគួរចងចាំ គឺថា សណ្ដែកសៀង មានប្រយោជន៍ដល់ស្ដ្រីតែប៉ុណ្ណោះ ចំណែកបុរសដែល
ចង់បានកូន គួរតែចៀសវាង។

ស៊ុត

ស៊ុតក៏មានប្រយោជន៍ដល់ស្ដ្រីដែលចង់បានកូន។ ស៊ុតមួយគ្រាប់នឹងអាចផ្គត់ផ្គង់ជាតិដែកចំនួន
១០% សម្រាប់រាងកាយ ក្នុងមួយថ្ងៃ។ ក្រៅពីនេះ ស៊ុតក៏សម្បូរដោយវីតាមីន A,B ជួយដល់ការ
កកើតនៃអ័រម៉ូនបន្ដពូជ។

សាច់មាន់


សាច់មាន់គឺជាប្រភពអាហារសម្បូរដោយ niacin (វីតាមីន B3) ជាជាតិបំប៉នដ៏សំខាន់ ក្នុងការ
ប្រមូលផ្ដុំបណ្ដាអ័រម៉ូនភេទ។ កង្វះ niacin នឹងមានផលប៉ះពាល់ដល់សមត្ថភាពបន្ដពូជ ទាំងបុរស
និងស្ដ្រី។ ដូច្នេះ ប្រសិនចង់បង្កើនឱកាសមានផ្ទៃពោះ អ្នកគួរទទួលទានសាច់មាន់ ឱ្យបាន ៣ដង
ក្នុងមួយសប្ដាហ៍។
 
សាច់គោ

សាច់គោ មានផ្ទុកស័ង្កសីច្រើន ដែលមានផលវិជ្ជមានសម្រាប់ការបន្ដពូជរបស់មនុស្សទាំងពីរ
ភេទ។ ស័ង្កសី ជួយធ្វើឱ្យអ័រម៉ូនឈ្មោល មានតុល្យភាព និងជួយបង្កើនបរិមាណ និងគុណភាព
របស់មេជីវិត។ សម្រាប់ស្ដ្រី ស័ង្កសី នឹងជួយជម្រុញឱ្យការជ្រុះពងប្រព្រឹត្ដទៅបានល្អ បង្កើន
សមត្ថភាពបង្កកំណើត។

ប្រេងអូលីវ

នៅពេលរាងកាយ មានជម្ងឺរលាក វានឹងរារាំងការជ្រុះពង ការបង្កកំណើត និងដំណាក់កាលនៃការ
រីកចម្រើនដំបូងរបស់ទារក។ ប្រេងអូលីវ គឺជាជាតិខ្លាញ់ម្យ៉ាង ជូយបង្កើនប្រសិទ្ធិភាពរបស់ insulin
និងកាត់បន្ថយរលាកសន្លាក់ឆ្អឹង។

ត្រីសាម៉ុង

នេះគឺជាប្រភេទត្រីដែលសម្បូរដោយអាស៊ីតខ្លាញ់ omega-3 ជួយកែលំអអ័រម៉ូនបន្ដពូជ និងបង្កើន
បរិមាណឈាម ហូរទៅកាន់អវយវៈបន្ដពូជ។ ត្រីសាម៉ុង ក៏មានសារធាតុបារ៉តទាបជាងត្រីសមុទ្រ
ដទៃផងដែរ។

ល្ពៅ


 
ការស្រាវជ្រាវមួយ បង្ហាញថា បណ្ដាស្ដ្រីដែលបានបន្ថែមជាតិដែក គឺជួបការលំបាកក្នុងការពរផ្ទៃ
តិចជាងដល់ទៅ ៤០% ធៀបនឹងស្ដ្រីដែលមិនប្រើប្រាស់ជាតិដែក។ ក្នុងចំណោមអាហារដែល
សម្បូរដោយជាតិដែក ល្ពៅគឺជាជម្រើសល្អមួយ៕


អត្ថបទ​សំខាន់​ៗ ៖ 

ផែនដី និងព្រះចន្ទ មាន​រាង​បែប​ណា ប្រសិន​មើល​ពី​ព្រះអង្គារ?

ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?

ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?

ប្រើទូរស័ព្ទនៅពេលយប់ ប៉ះពាល់ដល់ គុណភាពការងារ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Soh


Tags: Top Foods Pregnant chicken beef soybeen pumpkin