CamNews

ផ្ទុះរោងចក្រផលិតប្រេង នៅប្រទេសវីណេហ្ស៊ូអេឡា បានសម្លាប់ ជីវិតមនុស្ស ៤១នាក់

វីណេហ្ស៊ូអេឡា ផ្ទុះឆេះធុងប្រេងដ៏ធំមួយ  នៅក្នុងក្រុមហ៊ុនផលិតប្រេង  PDVSA  នៅ
ក្នុងប្រទេសវីណេហ្ស៊ូអេឡា    បានសម្លាប់ជីវិតមនុស្សជាច្រើននាក់     កាលពីថ្ងៃអាទិត្យ
ខែសីហា ឆ្នាំ២០១២។

យោងតាមបណ្តាញសារពត៌មាន     newsinfo   បានឱ្យដឹងថា   ធុងស្តុកប្រេងដ៏ធំ   ចំនួន
៩ធុង បានឆេះរាលដាល តៗ គ្នា យ៉ាងសន្ធោសន្ធៅ អស់រយៈពេលជាង ៣០ម៉ោង  ដែល
បណ្តាលឱ្យមានអ្នកស្លាប់បាត់ជីវិតចំនួន ៤១នាក់   និងអ្នករងរបួសធ្ងន់ជាច្រើននាក់ទៀត
បានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្រ។

ករណីផ្ទុះខាងលើ បានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចំនួន ២០៩ខ្នង និងបាន
ជះឥទ្ធិពលដល់កន្លែងធ្វើអាជីវកម្ម ១១កន្លែងទៀត  ក្នុងប្រទេស   ដែលទទួលប្រេងបន្តពី
ក្រុមហ៊ុនផលិតប្រេងនេះ។

គួររំលឹកផងដែរថា ប្រទេសវីណេហ្ស៊ូអេឡា គឺជាកន្លែងផលិតប្រេងដ៏ធំមួយ  នៅទ្វីបអាមេ
រិកខាងត្បូង៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ newsinfo


Tags: VenezuelaVenezuela refinery still ablaze as blast toll hits 41