CamNews

ព័ត៌មានបច្ចេកវិទ្យា 

អនុប្រធាន Samsung: Galaxy S5 នឹងមានការរចនាម៉ូតថ្មី, អេក្រង់ និងសំបកនឹងកែលម្អ ឲ្យប្រសើរឡើង

អនុប្រធានប្រតិបត្តិ ផ្នែកទូរស័ព្ទរបស់ Samsung, អ្នកស្រី Lee Young Hee បានផ្តល់បទសម្ភាសន៍ ជាមួយនឹងគេហទំព័រ Bloomberg កាលពីពេលថ្មីៗនេះ ដោយប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់ មាន អារម្មណ៍ថា Galaxy S4 មានការរចនាម៉ូត មិនខុសអ្វីច្រើនជាមួយនឹង Galaxy S3 គឺត្រឹមត្រូវម៉្យាង ហើយកត្តានេះ បានជះឥទ្ធិពល ទៅលើទីផ្សារ នៃការលក់ចេញស្មាតហ្វូន មិនបានច្រើន ដូចការ រំពឹងទុក។ អ្នកស្រីបានឲ្យដឹងបន្ថែមថា "ជាមួយនឹង S5, ពួកយើងនឹង វិលត្រឡប់យកចិត្តទុកដាក់ ទៅលើកត្តាមូលដ្ឋានបំផុត គឺយើងនឹងផ្តោតទៅលើ អេក្រង់ និងសំបករបស់ឧបករណ៍"។

ដូច្នេះយើងដឹងបានថា ស្មាតហ្វូនលំដាប់កំពូលបន្ទាប់របស់ Samsung នឹងមានឈ្មោះថា Galaxy S5 ហើយវានឹងមានការរចនាម៉ូតថ្មីស្រឡាងមួយ បើប្រៀបជាមួយ S4 ទាំងផ្នែកអេក្រង់ ក៏ដូចជា សំបកខាងក្រៅ និងផ្នែកផ្សេងៗមួយចំនួនទៀត ដែលនឹងខុសប្លែក ពីស៊េរីមុនៗ។

(រូបភាពគ្រាន់តែជា គំនូសតាង, គឺមិនមែនជា S5 ទេ)

ទន្ទឹមនឹងនោះ Lee បានសន្យាថា ភ្ជាប់មកជាមួយ S5 នឹងមាននាឡិកាឆ្លាតវៃ smartwatch Gear ជំនាន់បន្ទាប់ផងដែរ ដោយវានឹងមាន Features ស៊េរីខ្ពស់ៗជាងមុន ការរចនាម៉ូតបែបសំពីង សំពោង ក៏មានការកែលម្អ ឲ្យប្រសើរជាងមុនដែរ។ 

ចំពោះពេលវេលា នៃការបង្ហាញខ្លួន ផលិតផលថ្មីខាងលើនេះ អ្នកស្រីអនុប្រធានរូបនេះ បាន និយាយថា ក្រុមហ៊ុនកំពុងតែផ្តោតទៅលើការបង្ហាញណែនាំ S5 ប្រហែលជានៅខែ មីនា ឬខែ មេសា គឺដូចទៅនឹងអ្វីដែល Samsung ធ្លាប់បានធ្វើ កាលពី២ឆ្នាំ កន្លងមកនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Galaxy S5 new design Lee Young Hee Smartphone Samsung Hightech