ស្ទើរតែមិនគួរអោយជឿ ៖ ទំព័រសារព័ត៌មាន ស្កាយញូវ ទើបតែបានចេញផ្សាយ កាលពីល្ងាច ថ្ងៃសុក្រ ម្សិលមិញនេះ អោយដឹងថា ពីរនាក់ម្តាយនិងកូនទាំងពីរនាក់ពួកគេបានទទួលរងរបួសធ្ងន់និងស្រាល ក្រោយពីរថយន្តរបស់ពួកគេ ត្រូវបានលេបត្របាក់ ទាំងស្រុង ដោយ រណ្តៅស្រុត ខណៈវិនាទីក្រោយ មកមានករណី រថយន្តដឹកទំនិញ បើកកិនពីលើ ពួកគេទាំងពីរនាក់ បន្ថែមទៀត ។
ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំ លោកស្រី Juanita Pineda និង កូនប្រុសវ័យ ១៤ ឆ្នាំរបស់ខ្លួន មានឈ្មោះ Benjamin Hernandez អោយដឹងថា ករណីគ្រោះថ្នាក់ ធម្មជាតិ រណ្តៅ ស្រុតខាងលើ ពួកគេបានជួប ប្រទះ កាលពីព្រឹកព្រលឹម ស្រាងៗ ថ្ងៃ អង្គារ កន្លងទៅនេះ នៅ ឯ តំបន់ជនបទ មួយកន្លែង ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ រណ្តៅស្រុត មានមុខកាត់ ទំហំដល់ទៅ ៣ ម៉ែត្រ ឯណោះ
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះជាក្មេងប្រុសខាងលើ បានទទួលរងរបួស ដូចជា ឆ្អឹងខ្នង ច្រមុះ និងក្រអូមមាត់ជាដើម ខណៈធ្មេញរបស់គេ បានបាក់អស់មួយចំនួន ។ ភ្លាមៗនោះ ស្រ្តី ជាម្តាយក៏បានទូរស័ព្ទហៅក្រុមជំនួយ ។ យ៉ាងណាមិញ បើតាមការអោយដឹងពីលោកស្រី Pineda អ្នក នាំពាក្យអោយសេវាកម្ម សង្គ្រោះបន្ទាន់ អោយដឹងថា ជាអកុសល ពីរនាក់ ម្តាយកូន មិនត្រូវតែ ទទួល រងគ្រោះ ដោយរណ្តៅបាក់ស្រុត តែប៉ុណ្ណោះទេ តែ នៅក្នុងនោះ ក៏មានករណីរថយន្តដឹកទំនិញ បើក ធ្លាក់ដោយអចេតនា និង កិនពីលើពួកគេបន្ថែមទៀត ។ គួរបញ្ជាក់ថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគ មន៍ពីសំណាក់ ក្រុមអាជ្ញាធរ ពាក់ព័ន្ធ នៅក្នុងតំបន់ ដោយ បាន ជួយសង្គ្រោះ ពួកគេ និងបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យ នៅជិតបំផុត ។ ភ្លៀងធ្លាក់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមូលហេតុ ដែលបានបណ្តាលអោយ មានករណី ច្រោះដី និង រណ្តៅស្រុត យ៉ាងដូច្នេះឯង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ