CamNews

ជីវិតរស់នៅ 

ការប្រកួតបង្ហាញសាច់ដុំ បុរស នារី ឆ្នាំ២០១២ នៅសិង្ហបុរី

 
សិង្ហបុរី៖ តាមការអោយដឹងរបស់មន្ដ្រីរៀបចំការប្រកួត សម្លៀកបំពាក់ហែលទឹក របស់បុរស
នារី (OfficialSwimwear Competition) នៃប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅនេះ បាន
អោយដឹងថា ការប្រកួតបង្ហាញការស្លៀកពាក់ ខោអាវមុជទឹក ក៏ដូចជាការបង្ហាញសាច់ដុំ
បុរស នារី ពិតជាមានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន។


គូររំលឹកផងដែរថា ការប្រកួតស្លៀកពាក់នេះ ត្រួវបានប្រារព្វឡើងតាំងពីថ្ងៃ ទី១១ សីហាមក
ម្លេះ។ ការប្រកួតនេះទៀតសោត ក៏មានការចូលរូមពីបុរស និងនារីចំនួនប្រហែលជា ១០០
នាក់​ ដែលមកពីគ្រប់ទិសទីក្នុងប្រទេសសិង្ហបុរី។​​​ ចំពោះអ្នកឈ្នះ គឺទទួលបានរង្វាន់ ជាទី
គាប់ចិត្ដ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជនដ៏ច្រើនលើសលប់ផងដែរ។





រាល់អ្នកចូលប្រកួតទាំងអស់ បាននិយាយថា ការប្រកួតនេះគឺផ្តល់ការសប្បាយរីករាយខ្លាំង
ព្រោះអាចអោយពួកគេបានស្គាល់គ្នាកាន់តែច្រើន។ ម៉្យាងវិញទៀត គឺធ្វើអោយពួកគេកាន់
តែមានចំណងទាក់ទងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាការទទួលបាននូវបទពិសោធន៍ថ្មីៗ សម្រាប់
ជីវិតផងដែរ៕

 

ដោយ៖ សីហា
ប្រភព៖ stomp


Tags: lifestye living compition men woman wearsingapore