CamNews

២នាក់រងរបួសដោយសារការបន្ទុះគ្រាប់បែកនៅភាគ ខាងត្បូងប្រទេសថៃ

មនុស្ស២នាក់បានរងរបួសនៅក្នុងការបំផ្លុះគ្រាប់បែកនៅក្នុងខេត្ត ណារិទ្ធីវាត់ ភាគខាងត្បូង
ប្រទេសថៃ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មានរបស់ប្រទេសថៃដែលបាន
ចេញផ្សាយនៅថ្ងៃពុធនេះ។
គ្រាប់បែកត្រូវបានដឹកនៅក្នុងរថយន្តមួយគ្រឿងដែលបានចតនៅក្បែរទីស្នាក់ការធនាគារ
Krung Thai នៅក្នុងសង្កាត់ Rangae កាលពីយប់ថ្ងៃអង្គារ។
ការផ្ទុះបានប៉ះពាល់ដល់មនុស្សចំនួនពីរនាក់ដែលបានជិះម៉ូតូឆ្លងកាត់ ហើយពួកគេទាំងពីរ
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
ប៉ូលីសជឿជាក់ថាជនបន្ទុះគ្រាប់បែកមិនស្គាល់អត្តសញ្ញាណនោះមានបំណងនៅក្នុងការ
បំផ្ទុះទៅលើរថយន្តផីក អាប់ដែលបានដឹកកងកំលាំងតម្រួតភូមិភាគ។ មិនមានបុគ្គលិកសន្តិ
សុខណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ប៉ូលីសកំពុងតែធ្វើការតាមដាននឹងឈានទៅរកការចាប់ខ្លួនជនឈ្មើសតាមរយះកាមេរ៉ាដែល
បានឈ្លបមើលសកម្មភាព និងសាក្សីនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៤មកមនុស្សប្រមាណ៥០០០នាក់ត្រូវបានសំលាប់ និងជិត
៨០០០នាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនេះដែលបង្កឡើងដោយក្រុមម៉ូស្លីម
ផ្តាច់ខ្លួនដែលស្ថិតនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃដែលរួមមានខេត្ត យាឡា, ផាត់តានី
និង ណារិទ្ធីវ៉ាត់៕

ដោយ វឌ្ឍនា

Tags: thailandbombingtwo injure