CamNews

ប្លែកៗ 

អណ្ដាភ្លើង "បីសាច" ឆេះរយៈពេលជាង ពីរពាន់ឆ្នាំ

នៅក្នុង​តំបន់ភ្នំ Chimaera ដែលមាន​ចម្ងាយ​ប្រហែល ៨០គីឡូម៉ែត្រ ពី​ក្រុង មានកូន​រណ្ដៅ​ថ្ម​រាប់សិប បាន និង​កំពុង​ឆេះ រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ នៅក្នុង និង​លើ​ថ្ន​ក្នុង​តំបន់​មួយ​របស់​ទួរគី។

ប្រជាជន​ភាគច្រើន បាន​ហៅ​តំបន់​ដែលមាន​ភ្លើង​ឆេះ​ឯកឯង​នេះ​ថា Yanartas ។ នៅក្នុង​ភាសា ទួរគី Yanartas មានន័យថា​អណ្ដាតភ្លើង​កំពុង​ឆេះ។ បណ្ដា​អណ្ដាតភ្លើង​ទាំងនេះ បាន​ឆេះ​ឡើង​ដោយសារ​ឧស្ម័ន មេតាន ដែល​ចេញពី​ថ្ម ហើយ​បាន​ឆេះ​បន្ដបន្ទាប់​ក្នុង​រយៈពេល យ៉ាងតិច ២,៥០០ឆ្នាំ​មកហើយ។ បណ្ដា​កូន​រណ្ដៅ​ថ្ម​ទាំងនេះ គឺជា​កន្លែង​ដែល​ផែនដី​បញ្ចេញ​ឧស្ម័ន មេតាន ច្រើន​បំផុត ក្នុង​ពិភពលោក។

ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ក្រុម​នាវិក​ជាច្រើន បាន​ប្រើប្រាស់​អណ្ដាតភ្លើង​ទាំងនេះ​ជំនួស​ឱ្យ​ភ្លើង​ហ្វា​ដើម្បី​កំណត់​ទិស។ ប៉ុន្ដែ បច្ចុប្បន្ន​វា​ត្រូវបាន​ភ្ញៀវ​ទេសចរណ៍​ថ្មើរជើង ប្រើប្រាស់​ដើម្បី​ដាំ​តែ។

អណ្ដាតភ្លើង​នេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​រឿងព្រេង​បុរាណ​ជាច្រើន​ដ៏​គួរឱ្យខ្លាច ប៉ុន្ដែ​វា​មាន​ភាព​អស្ចារ្យ ស្ដីអំពី​ភ្នំ Chimera ។ រឿងព្រេង​មួយចំនួន​បាន​និយាយថា អណ្ដាតភ្លើង​ទាំងនេះ កើតឡើង​ពី​ចំហាយ​ដង្ហើម​របស់​បី​សាច​មួយ​ដែលមាន​ក្បាល និង​ខ្លួន​ជា​រាជ​សី ចំណែក​ខ្នង​មាន​រូបរាង​ជា​ក្បាល​ពពែ រីឯ​កន្ទុយ​គឺជា​ក្បាល​ពស់។

បណ្ដា​អណ្ដាតភ្លើង​នេះ មាន​ពាសពេញ​ក្នុង​តំបន់​ដែលមាន​ទំហំ​ប្រមាណ ៥,០០០ម៉ែត្រក្រឡា ហើយ​វា​កើតឡើង​ដោយសារ​ឧស្ម័ន មេតាន និង​អ៊ី​ត្រូ​ហ្សែ​ន ទើប​វា​អាច​ឆេះ​បាន​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​រយៈពេល​រាប់ពាន់​ឆ្នាំ។ នៅ​រដូវរងា អណ្ដាតភ្លើង​នៅទីនេះ ឆេះ​ខ្លាំងក្លា​ជាងពេលណាៗទាំងអស់ ព្រោះតែ​ឧស្ម័ន​ភាយ​ចេញពី​ថ្ម​ច្រើនជាង​ធម្មតា។


ដោយ ៖ តារា
ប្រភព ៖ zing


Tags: Chimaera Turkey fire Yanartas