Samsung នឹងធ្វើការបង្ហាញណែនាំស្មាតហ្វូនថ្មី យ៉ាងតិចចំនួនពីរ នៅក្នុងព្រឹត្តិការណ៍ Unpacked Episode 2 ដែលធ្វើឡើងនៅម៉ោង ៨ យប់នេះ (ម៉ោងនៅកម្ពុជា)។ បណ្តារូបភាពទស្សនាវត្តីនៃស្មាត ហ្វូនទាំងនេះ បានលេចចេញនៅលើប្រព័ន្ធអ៊ីនធឺណែតភ្លាមៗ មុនពេលព្រឹត្តិការណ៍ប្រារព្ធឡើងផង ដែរ។
រូបភាពដែលចចាមអារាមថ្មីៗនេះ បានឲ្យឃើញពីស្មាតហ្វូនចំនួនពីរគឺ Galaxy Note 4 និង Note Edge ក្នុងពេលដែលការបង្ហាញខ្លួននៃ Galaxy Note 4 គឺស្ថិតក្នុងការកំណត់ទុកជាមុនពី Samsung រីឯការបង្ហាញខ្លួននៃ Note Edge គឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើល។ ជាមួយនឹងអេក្រង់កោង រហូតដល់ គែមទាំងសងខាង Edge នឹងបើកនូវទំព័រថ្មី នៃស៊េរីស្មាតហ្វូនដែលមានរូបរាងថ្មីប្លែក។
នៅលើ Galaxy Note Edge អេក្រង់នៅផ្នែកគែមៗទាំងពីរ អាចរចនាម៉ូតដាក់ជាប៊ូតុងចុច ឬសម្រាប់ បង្ហាញបណ្តាព័ត៌មានមូលដ្ឋាន ដូចជា ពេលវេលា ស្ថានភាពថាមពលថ្ម ...។ វានឹងអាចជួយអ្នក ត្រួតពិនិត្យមើលបានថា មានអ្វីថ្មីៗ នៅលើទូរស័ព្ទរបស់អ្នក បានយ៉ាងរហ័ស និងងាយស្រួល ដោយ មិនចាំបាច់បើកសោរ។
Galaxy Note Edge ពិតជានឹងត្រូវបានបង្ហាញខ្លួនមែនឬក៏អត់? ឬវាគ្រាន់តែជារូបភាពក្លែងក្លាយមួយ ដើម្បីធ្វើឲ្យពិភពអ្នកបច្ចេកវិទ្យា មានភាពភ្ញាក់ផ្អើល ចាប់អារម្មណ៍មុននឹងព្រឹត្តិការណ៍បង្ហាញខ្លួននោះ ចម្លើយនឹងមាន ក្នុងពេលវេលាបន្តិចទៀតនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena & vreview