CamNews

សាកសពលោកគីម ជុង អីលនឹងត្រូវដាក់បង្ហាញជា អចិន្រ្តៃយ៍

សាកសពរបស់អតីតមេដឹកនាំរបស់កូរ៉េខាងជើងដែលបានស្លាប់ទៅលោក គីម ជុង អីល
នឹងត្រូវធ្វើការដាក់នៅក្នុងវិមានអនុស្សាវរីយ៍នៅក្នុងរដ្ឋធានី ឃ្យុងយ៉ាង។
សាកសពរបស់លោកគីម ជុង អីលនឹងត្រូវធ្វើការបង្ហាញនៅក្នុងវិមានអនុស្សាវរីយ៍ គុំស៊ូ
ស៊ាន ក្នុងរដ្ឋធានីឃ្យុងយ៉ាងដែលជាកន្លែងដែលសាកសពរបស់ឪពុកលោក និងស្ថាបនិក
របស់កូរ៉េខាងជើងលោក គីម អីល ស៊ុង ត្រូវបានដង្កល់ចាប់តាំងពីឆ្នាំ១៩៩៤មក។
កូនប្រុសរបស់លោក គីម ជុង អីលដែលជាអ្នកគ្រងតំណែងពីលោក គីម ជុង អ៊ុន ត្រូវបាន
ឡើងកាន់អំណាចជំនួសឪពុកចាប់តាំងពីគាត់បានស្លាប់ដោយសារជំងឺគាំងបេះដូងកាលពី
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ។
ការិយាល័យទីភ្នាក់ពត៌មានជាតិរបស់កូរ៉េបាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា កូរ៉េខាងជើង
ក៏នឹងត្រូវធ្វើការសាងសង់រូបសំណាក់របស់លោកគីម ជុង អីល ដែលនឹងត្រូវឆ្លាក់តាមស្នាម
ញញឹមរបស់លោក ហើយក៏នឹងត្រូវធ្វើការសាងសង់ ប៉មនៃភាពអមតះរបស់លោកនៅពាស
ពេញផ្ទៃប្រទេស។
កូរ៉េខាងជើងក៏បាននិយាយដែលថា នៅក្នុងថ្ងៃខួបកំណើតរបស់លោក គីម ជុង អីលនៅថ្ងៃ
ទី១៦ ខែកុម្ភះ នឹងក្លាយទៅជា "ថ្ងៃនៃតារារះ" ផងដែរ៕


ដោយ វឌ្ឍនា

Tags: displaybodykim jong ilpermenently