CamNews

ផលិតផលថ្មី 

LG ផលិតអេក្រង់ដែលអាចពត់បានទំហំ ៦ អ៊ីងសំរាប់ ឧបករណ៍អានសៀវភៅ

ក្រុមហ៊ុន LG កន្លងមកធ្លាប់បានធ្វើសេចក្តីប្រកាសអោយដឹងរួចមកហើយស្តីអំពីការផលិត
អេក្រង់ដែលអាចពត់បានទំហំ ១៩ អ៊ីងនិង ៩,៧ អ៊ីង។ ដោយឡែកថ្ងៃនេះក្រុមហ៊ុនក៏បាន
ធ្វើការឧទ្ទេសនាមបង្ហាញគំរូអេក្រង់ថ្មីមួយបន្ថែមទៀតផងដែរមានទំហំ ៦អ៊ីងនិងប្រើប្រាស់
បច្ចេកវិទ្យាដូចគ្នានឹងសមិទ្ធិផលទាំងពីរខាងលើនោះដែរ។

អេក្រង់ថ្មីនេះមាន resolution ១០២៤x ៧៦៨ pixel និងអាចពត់អោយកោងបាន ៤០ ដឺក្រេ
ដោយសារតែវាផលិតឡើងពីសារធាតុប្លាស្ទិច ហើយក៏នឹងត្រូវបានក្រុមហ៊ុនយកទៅប្រើ
ប្រាស់ដើម្បីបំពាក់លើឧបករណ៍សំរាប់អានសៀវភៅអេឡិចត្រូនិច។ បើធៀបជាមួយនឹងគំរូ
សមិទ្ធិផលដូចគ្នាប៉ុន្តែផលិតឡើងពីកញ្ចក់នោះ, គំរូអេក្រង់ថ្មីរបស់ LG មានកំរាស់ត្រឹមតែ
១/៣ (០,៧មីលីម៉ែត្រ) ​និងស្រាលជាងជាងពាក់កណ្តាល (១៤ក្រាម) ប៉ុណ្ណោះ។ LG ថែម
ទាំងបានអោយដឹងថាសមិទ្ធិផលថ្មីនេះមានគុណភាពរឹងមាំល្អណាស់ និងអាចនៅប្រើប្រាស់
បានយូរទៀតផងនៅក្រោយពេលដែលធ្លាក់ពីរយៈកំពស់ ១,៥ ម៉ែត្រច្រើនលើកច្រើនសារ៕
ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: electronictechnologydisplayresolutiondrop testdroptestdurabilitye booke bookse readere readerse-booke-bookse-papere-readere-readersflexible e-paperflexiblee-paperstress teststresstest