Spice Fire One Mi-FX 1 ដំណើរការដោយប្រព័ន្ធ Firefox OS មានតម្លៃប្រហែលជា ៣៨ដុល្លារ
អាមេរិក នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ២៩សីហាខាងមុខ។
Spice គឺជាក្រុមហ៊ុនដៃគូផ្នែករឹងមួយ របស់ប្រព័ន្ធប្រតិបត្តិចល័ត Mozilla Firefox ថ្មីៗនេះ បាន
ឧទ្ទេសនាមជាផ្លូវការនូវស្មាតហ្វូន Spice Fire One Mi-FX 1 ដែលជាទូរស័ព្ទឆ្លាតវៃ មានតម្លៃ
ទាបបំផុតក្នុងពិភពលោក នាបច្ចុប្បន្ន។
ឥណ្ឌា គឺជាទីផ្សារស្មាតហ្វូន ដែលមានការលូតលាស់លឿនជាងគេបង្អស់ក្នុងលោក ពិសេស
គឺស្មាតហ្វូនដែលមានតម្លៃទាប ដូច្នេះ គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាន ពេលដែលបណ្ដាស្មាត
ហ្វូនតម្លៃថោកជាច្រើន បានជ្រើសរើស ឥណ្ឌា ជាទីផ្សារដំបូង ចំណែក One Mi-FX1 ក៏ដូចគ្នា
ហើយវានឹងត្រូវបានលក់ក្នុងតម្លៃ ២.២៩៩ Rupee ប្រហែលនឹង ៣៨ដុល្លារអាមេរិក។
ដោយសារតែមានតម្លៃទាបបែបនេះ គេជឿថា ចំនុចលេចធ្លោរបស់វា គឺមានតែ ប្រព័ន្ធប្រតិបត្តិ
Firefox ថ្មីថ្មោង និងអាចប្រើបានស៊ីម ២។ Fire One Mi-FX 1 ក៏មានកាមេរ៉ាចំនួន ២ គឺ 2MP
សម្រាប់កាមេរ៉ាក្រោយ និង 1,3MP សម្រាប់កាមេរ៉ាមុខ។ ស្មាតហ្វូននេះ ក៏បំពាក់ Wifi, Bluetooth
ចំណែកតំណភ្ជាប់ 3G ត្រូវបានជំនួសដោយ 2G/EDGE ។
ប្រូសេសឺររបស់ម៉ាស៊ីននេះ មានកម្រិត 1GHz (មិនស្គាល់ឈ្មោះ) អេក្រង់ 3,5 inch រីសូលូសឹន
HVGA 480x320 ។ One Mi-FX1 ក៏ត្រូវបានបំពាក់ជាស្រេច នូវបណ្ដាញសង្គម Facebook និង
Twitter ហើយអ្នកក៏អាចបញ្ជាក់ទិញផលិតផលនេះ តាមរយៈទំព័រ Snapdeal.com ។
ទោះយ៉ាងនេះក្ដី One Mi-FX1 ប្រហែលជាមិនអាចគ្រប់គ្រងតំណែងស្មាតហ្វូនដែលមានតម្លៃ
ទាបបំផុតក្នុងលោក បានយូរនោះទេ។ ដៃគូជំនួញមួយផ្សេងទៀតរបស់ Mozilla នៅ ឥណ្ឌា គឺ
Intex នៅពេលដ៏ខ្លីខាងមុខ នឹងឧទ្ទេសនាមនូវស្មាតហ្វូនចំនួន ២កំណែ ដែលដំណើរការដោយ
ប្រព័ន្ធ Firefox OS ហើយវានឹងត្រូវបានដាក់លក់ក្នុងតម្លៃ ៣៣ដុល្លារ និង ២៥ដុល្លារអាមេរិក គឺ
ប្រហាក់ប្រហែលនឹងតម្លៃរបស់ទូរស័ព្ទបែបបុរាណ (feature phones) Nokia 130 ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ fonearena/youtube/tech