CamNews

ទូរស័ព្ទ 

Galaxy F លេចចេញរូបភាពយ៉ាងច្បាស់ សំបកពណ៌មាស ឡើងច្រាលភ្នែក

គណនី Twitter @evleaks ទើបតែធ្វើការបង្ហោះនូវរូបភាព ដែលពួគគេចាត់ទុកថាវាជារូបរបស់ស្មាត ហ្វូន Samsung Galaxy F ពណ៌មាស ច្រាលភ្នែក។ តាមរយះរូបភាពនេះ យើងអាចសង្កេតឃើញ សំបកខាង ក្រោយរបស់ Galaxy F ត្រូវបានធ្វើឡើងពីលោហធាតុស្នាមឆ្នូតៗ ដូចទៅនឹង One M8 ឬអាចដូច LG G3 ប៉ុន្តែមានពណ៌មាសដុតជាង លេចធ្លោជាង។



ផ្នែកខាងមុខរបស់ Galaxy F មានការរចនាម៉ូតអុជៗដូចនឹង S5 ហើយអេក្រង់មាន Font អក្សរស្តើង។ ជាទូទៅគេប្រើ Font អក្សរស្តើង គឺដើម្បីបង្ហាញកំរិតរីសូលុយហ្សិនខ្ពស់។ ស៊ុមព័ទ្ធអេក្រង់របស់ Galaxy F មានគែមស្តើងគួរសម គឺស្តើងជាងច្រើនបើប្រៀបជាមួយ S5 ហើយទន្ទឹមនឺងនោះ វានៅស្តើងជាង ទាំង G3 របស់ LG ថែមទៀត។ កាមេរ៉ាខាងក្រោយមានរាងជ្រុង ធំ ហើយខាងក្រោមកាមេរ៉ាគឺជាអំពូល flash ដែលមានសមត្ថភាពវាស់ចង្វាក់បេះដូង ដូចទៅនឹង S5 ដែរ។

លទ្ធភាពច្រើន Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy F ក្នុងពេលឆាប់ៗនេះ ព្រោះបើសិនទុក ដល់ ខែកញ្ញា ឬចុងឆ្នាំនេះ គឺនឹងជាន់ជាមួយនឹងស្មាតហ្វូនស៊េរីខ្ពស់ ដ៏ជោគជ័យមួយផ្សេងទៀតរបស់ ពួកគេ គឺ Galaxy ត្រកូល Note ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Galaxy F Samsung Smartphone Hightech