ស្ថានឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកកបានធ្វើការប្រកាសប្រមានទៅ លើប្រជាពលរដ្ឋរបស់ខ្លួនអំពីភាពដែលអាចកើតមានឡើងនូវភារវកម្មនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
នៅលើគេហទំព័ររបស់ខ្លួន, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកកបានធ្វើការជំរុញ
អោយប្រជាជនអាមេរិកធ្វើការប្រុងប្រយត្ន័នៅពេលដែលធ្វើការទស្សនាក្នុងតំបន់សាធារណៈ
នានាដែលមានអ្នកទេសចរណ៍ជនជាតិបរទេសធ្វើការជួបជុំគ្នានៅក្នុងទីក្រុងបាងកក។
នៅក្នុងការចេញផ្សាយមួយដែលមានចំណងជើង"សារជាបន្ទាន់ចំពោះប្រជាជនអាមេរិកការ គំរាមគំហែងភារវកម្មអាចនឹងកើនមានឡើង" វាបានប្រមានថា "នៅក្នុងរយះពេលដ៏ខ្លីខាងមុខ
នេះអ្នកទេសចរណ៍បរទេសប្រហែលជាត្រូវបានធ្វើការប៉ុនប៉ងវាយប្រហារនៅក្នុងតំបន់ទេស
ចរណ៍នានានៅក្នុងទីក្រុងបាងកក"។
ស្ថានទូតក៏បានធ្វើការជំរុញអោយជាតិសាសន៍របស់ខ្លួនមានការប្រុងប្រយត្ន័នៅពេលធ្វើដំណើរ ចេញទៅក្រៅនិងធ្វើការរាយការណ៍ជូននូវវត្ថុដែលគួរអោយសង្ស័យទៅកាន់អជ្ញាធរ"៕
ដោយ
វឌ្ឍនា