ក្រុមមន្ដ្រី Afghanistan បានអោយដឹងថា នគរបាលប្រទេសនេះទើបរំដោះក្មេងចំនួន ៤១
នាក់ដែលរៀបនឹងក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្ដឃាត បន្ទាប់ពីត្រូវបានក្រុម តាលីបង់
បោកប្រាស់ ថាអោយទៅរៀននៅ Pakistan ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២០ កុម្ភៈ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃប្រទេស
Afghanistan លោក Sediq Sediqqi ប្រកាសថា កុមារដែលត្រូវបានរំដោះទាំងនោះ មានអាយុ
ចាប់ពី ៦ ទៅ ១១ឆ្នាំ។ ពួកគេត្រូវបានដោះលែងអោយមានសេរីភាពកាលពីថ្ងៃទី ១៥កុម្ភ ពី
កណ្ដាប់ដៃនៃក្រុមភេរវកម្មនៅខេត្ត Kunar។
លោក Sediq Sediqqi ថ្លែងប្រាស់ AFP ថា គ្រួសាររបស់ពួកគេ ត្រូវបានក្រុមភេរវករបោក
បញ្ឆោតថានឹងនាំពួកក្មេងៗទាំងនោះទៅរៀននៅសាលាអ៊ីស្លាមនៅ Pakistan ។ នេះគឺជា
កន្លែងដែលពួកក្មេងៗត្រូវបានបញ្ចូលមនោគមន៍វិជ្ជា និងត្រៀមខ្លួនដើម្បីធ្វើភេរវកម្មដោយ
បំផ្ទុះគ្រាប់បែបអត្ដឃាតសំដៅលើកងទ័ព Afghanistan និងកងទ័ពអន្ដរជាតិនៅ ប្រទេស
Afghanistan។
ទន្ទឹមនឹងនេះ នគរបាលបានចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងបានដោះលែងក្មេងទាំង
នោះអោយទៅឪពុកម្ដាយរបស់ពួកគេ។ ក្រៅពីនេះ អាជ្ញាធរ Afghanistan ក៏បានចោទប្រកាន់
ទៅលើសាលាមួយចំនួនថា បាន និងកំពុងបង្រៀន និងបញ្ចូលមនោគមន៍វិជ្ជាអាក្រក់ ព្រម
ទាំងបានគាំទ្រសម្រាប់អំពើហិង្សានៃសាសនាអ៊ីស្លាម។

នៅក្នុងពិធីមួយកាលពីឆ្នាំ ២០១១ នៅ Kabul ប្រធានាធិបតិ Afghanistan លោក Hamid
Karzai លើកលែងទោសអោយអនិតិជនម្នាក់ដែលរៀបនឹងបំផ្ទុះគ្រាប់បែបអត្ដឃាត
កាលពីថ្ងៃទី ១២ កុម្ភៈ មន្ដ្រី Afghanistan បានប្រកាសអំពីការចាប់ខ្លួនក្មេងពីរនាក់ដែលត្រៀម
នឹងបំផ្ទុះគ្រាប់បែកអត្តឃាតសំដៅលើកងទ័ព Afghanistan និងបរទេស នៅក្នុងខេត្តមួយនៃ
ភាគខាងត្បូង Afghanistan ដែលជាតំបន់របស់ក្រុម តាលីបង់។ ជាមួយនឹងក្មេង ១៨នាក់
ផ្សេងទៀត ពួកគេត្រូវបានដោះលែង បន្ទាប់ពីមានបញ្ជាលើកលែងទោសពីប្រធានាធិបតិ
Afghanistan លោក Hamid Karzai ។
កងកម្លាំង តាលីបង់ បានចាប់ផ្ដើមការបះបោរដែលអូសបន្លាយតាំងពី ១០ឆ្នាំមុន ដើម្បី
ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Karzai រួមជាមួយនឹងកងទ័ពបរទេស ១៣០.០០០នាក់
ដែលដឹកនាំដោយអាមេរិក។ ក្រុម តាលីបង់ តែងប្រើប្រាស់ក្មេងដើម្បីធ្វើការវាយប្រហារ
ដោយគ្រាប់បែកអត្តឃាត ទៅលើកងទ័ពរក្សាសន្ដិសុខនៅប្រទេសនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing