CamNews

អង់គ្លេស៖ កំណែទំរង់ច្បាប់ អោយម្ចាស់ផ្ទះ មានសិទ្ធិការពារខ្លួន ច្រើនជាងមុន

អង់គ្លេស៖ ការស្នើរសុំអោយមានសិទ្ធិក្នុងការប្រើប្រាស់ហិង្សាពីសំណាក់ម្ចាស់ផ្ទះទៅកាន់ចោរដែល
គាស់ចូលផ្ទះ ហើយអាចថ្នាក់វ៉ៃដល់ស្លាប់នោះ ត្រូវបានទទួលយកជាផ្លូវការកាលពីម្សិលមិញនេះ។
លោក Chris Grayling និងដើរតួរក្នុងការប្រកាសអោយមានការផ្លាស់ប្ដូរច្បាប់ថ្មីស្ដីពីសិទ្ធការពារខ្លួន
របស់ម្ចាស់ផ្ទះ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៍បានប្រាប់ថាម្ចាស់ផ្ទះគ្រប់គ្នាគួរណាតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការវាយបកមក
លើចោរដែលវាជាបញ្ហាប្រចាំមួយរបស់ប្រជាពលរដ្ឋទូទៅ។ ហើយចំពោះច្បាប់ថ្មីនេះការវាយចោរ
រហូតដល់ជ្រុលដៃសម្លាប់គឺមិនមែនជាបទល្មើសទៀតនោះទេ។

វាជារឿងមួយដែលពិបាកព្រោះច្បាប់ចាត់ទុកអំពើសម្លាប់ចោរគាស់ផ្ទះគឺជាបទល្មើសមួយតាំងពីឆ្នាំ
១៩៩៩ មកម្លះ។ ការទាមទារអោយមានការកែប្រែច្បាប់នេះព្រោះកាលពីឆ្នាំ ២០០៤ ដោយសារតែ
បញ្ហាចោរកម្មគាស់ផ្ទះបានបណ្ដាលអោយលោក John Monckton បុគ្គលិកផ្នែកកាន់បញ្ជីក្រុមហ៊ុនធំ
មួយបានស្លាប់ ហើយនៅមានករណីច្រើនទៀតដែលបណ្ដាលអោយប្រជាពលរដ្ឋភាគច្រើនប្រមូល
មតិគ្នាសុំអោយតំណាងរាស្រ្តកែប្រែច្បាប់នេះចេញដើម្បីអោយម្ចាស់ផ្ទះមានសិទ្ធិក្នុងការការពារខ្លួន
ច្រើនជាងមុន៕

ដោយ៖ ផានិត
ប្រភពពី៖ dailymail 


Tags: english england law