ហាកដូចជា ៤ថ្ងៃតវ៉ាច្បាប់ SOPA បានទទួលជោជ័យ។ ប្រភពព័ត៌មានReuters បានឲ្យដឹង
ថាច្បាប់ Stop Online Piracy Act (SOPA) ដែលជាច្បាប់បញ្ឈប់ការលួចចម្លងតាមអ៊ីនធឺណិត
និងច្បាប់Protect IP Act (PIPA) មានន័យថាជាច្បាប់ការពារ IP បានធ្វើឲ្យពិភពអ៊ីនធឺណិត
មានការរង្គោះរង្គើយ៉ាងខ្លាំងប្រឆាំង ត្រូវបានដកចេញក្រោយពីអ្នកគាំទ្រមួយចំនួនសម្រេច
ចិត្តបោះបង់ការគាំទ្រ។
អ្នកគាំទ្រសំខាន់មួយចំនួនដូចជា លោកLamar Smith សមាជិករដ្ឋសភារដ្ឋ Texas, លោក
Roy Bluntជាសមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋនៅរដ្ឋ Missouri បានដកចេញការគាំទ្រ
ច្បាប់Protect IP Act ព្រមទាំងលោក John Boozman ជាសមាជិកព្រឹទ្ធសភាបក្សសាធារណៈ
រដ្ឋនៅរដ្ឋ Arkansas, លោក James Risch នៅរដ្ឋ Idaho,នឹងលោក Orrin Hatch នៅរដ្ឋ Utah
ដែលធ្លាប់គាំទ្រច្បាប់នេះបានសម្រេចចិត្តបោះបង់ការគាំទ្រវិញផងដែរ។
ការសម្រេចចិត្តនេះត្រូវបានប្រកាសចេញក្រោយពីប្រមុខព្រឹទ្ធសភា លោក Harry Reid
ប្រកាសការឆ្នោត បញ្ឈប់ច្បាប់ PIPA។ បច្ចុប្បន្ននេះ SOPA ក៏ត្រូវបានផ្អាកមួយរយៈដែរ។
ទោះបីជាយ៉ាងអ្នក អ្នកគាំទ្រ SOPA និង PIPA បានឲ្យដឹងថាគេនៅតែចាប់អារម្មណ៍ដល់
ការអនុម័តពីច្បាប់បញ្ឈប់ការលួចកម្មសិទ្ធិបញ្ញាតាមអ៊ីន ធឺណិតនេះដែរ។
គួរឲ្យចញ្ជាក់ថាច្បាប់ SOPA និង PIPA អនុញ្ញាតអោយរដ្ឋាភិបាលអាមេរិកមានសិទ្ធិក្នុង
ការកាត់ផ្ដាច់តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងដែលមានម៉ាស៊ីន server ដាក់នៅបរទេស
ប្រសិនត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានខុសច្បាប់ និងស្នើអោយក្រុមហ៊ុន
ផ្ដល់ Credit card និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឈប់រកស៊ីជាមួយគេហទំព័រនោះ ក៏ដូចជា
លុបចោលទាំងស្រុងនូវលទ្ធផលស្វែងរកនៅលើ Google។
ខណៈនោះដែរ មនុស្សប្រមាណជាជាង ២.០០០នាក់ បានប្រមូលផ្ដុំគ្នានៅ Manhattan ក្រុង
New York អាមេរិក ដើម្បីជំទាស់ទៅនឹងសេចក្ដីព្រៀងច្បាប់ SOPA និង PIPA។ ពួកគេយល់
ថា ប្រសិនសេចក្ដីព្រៀងច្បាប់នេះត្រូវបានអនុមតិ នោះអ៊ីនធើរណែតនឹងមិនខុសទៅនឹង
កោះកណ្ដាលសមុទ្រនោះទេ។
បានឲ្យដឹងថា លោក Lamar Smith ជាសមាជិក តំណាងឲ្យខ័ណ្ឌទី២១របស់រដ្ឋ Texas ហើយជាសមាជិកបក្សសាធារណៈរដ្ឋ និងជាប្រមុខកណៈកម្មធិការយុតិ្តធម៌ក្នុងរដ្ឋសភា។
លោក និងអ្នកគាំទ្រ១២រូបទៀត បានឧទសនាម ព្រាងច្បាប់ Stop Online Piracy Act
(SOPA) នាថ្ងៃទី២៦ ខែតុលាឆ្នាំ២០១១។ ពីមុនលោកក៏ធ្លាប់បានដាក់ចេញនូវច្បាប់
Protecting Children From Internet Pornographers Act (PCIP) ដើម្បីការពារកុមារ
ស្តីអំពីរឿងអាសអភាសនៅលើអ៊ីនធឺណិត។ ច្បាប់នេះត្រូវបានអនុម័តនៅខែឧសភា
ឆ្នាំ២០១១។
ប្រភព៖ The Verge
ដោយ៖ មិនា