CamNews

គេហទំព័រ Btjunkie បានសម្រេចចិត្តឈប់ដំណើរការ ដោយសារច្បាប់កម្មសិទ្ធិបញ្ញា

កាលពីចុងសប្តាហ៍មុន សមាគមន៍ BitTorrent ត្រូវទទួលព័ត៌មានដ៏គួរឲ្យសោកស្តាយ ដោយគេហទំព័រល្បីល្បាញ Btjunkie បានសម្រេចចិត្តបិទទ្វារដោយខ្លួនឯងដែលគ្មាន
ពេលកំណត់។ នេះ គឺសកម្មភាពមួយដើម្បីចៀសវាងនូវបញ្ហាច្បាប់ ដែលអាចកើតឡើង
បន្ទាប់ពី�មរណភាព� របស់ Megaupload កាលពីខែមករាកន្លងទៅ។

ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៥ ឆ្លងកាត់រយៈពេល ៧ឆ្នាំ និងទទួលបានការអភិវឌ្ឍ
ជាបន្តបន្ទាប់ Btjunkie បានក្លាយទៅជាគេហទំព័រចែករំលែកទិន្នន័យតាមវីធី BitTorrent
ធំជាងគេបង្អស់លើពីភពលោក។ ក្នុងទំព័រ Homepage របស់ខ្លួន Btjunkie បានសរសេរថា៖ "នេះគឺជាសម្តីចុងក្រោយរបស់យើងខ្ញុំ។ ការសម្រេចចិត្តនេះពិតជាមិនងាយស្រួលឡើយ។ យើងខ្ញុំបានប្រយុទ្ធជាច្រើនឆ្នាំ ដើម្បីកម្មសិទ្ធិរបស់លោកអ្នក ក៏ប៉ុន្តែសម័យនោះបានផុត
ទៅហើយ។​ នោះគឺជាបទពិសោធន៍គួរឲ្យចងចាំជាងគេក្នុងជីវិត។ យើងខ្ញុំសូមជូនពរអ្នក​
ទាំងអស់​ សូមទទួលបានភាពល្អប្រសើរ។"

អ្នកបង្កើត Btjunkie បានពន្យល់ថា យុទ្ធសាស្រ្តនៃគតិយុត្តិ ប្រឆាំងគេហទំព័រចែករំលែក
និងរក្សាទុកទិន្នន័យដូចជា Megaupload ឬ The Pirate Bay បានក្លាយទៅជាមូលហេតុ
ចម្បងដែលនាំឲ្យមានការសម្រេចខាងលើនេះ។ សេវាកម្មអនឡាញស្រដៀងគ្នាផ្សេង
ទៀត ក៏កំពុងស្ថិតក្នុងស្ថានភាព​ភ័យខ្លាចយ៉ាងខ្លាំង ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វើការ
ចាប់ឃុំខ្លួន និងបិទទ្វារ Megaupload។

ឥទ្ធិពលពីព្រឹត្តិការណ៍ Megaupload កំពុងធ្វើឲ្យកក្រើកពិភពអ៊ីនធឹណែត។ បណ្តាគេហ
ទំព័រត្រូវកំណត់សកម្មភាពរបស់អ្នកប្រើប្រាស់ លុបទិន្នន័យក្នុងទ្រង់ទ្រាយធំ លុបគណ
នីណាដែល​រំលោភកម្មសិទ្ធបញ្ញា ផ្អាកកម្មវិធីបង់លុយ .. សូម្បីតែ សេវាកម្មដែលពេញ
និយាមនៅស្រុកខ្មែរ ដូចជា Mediafire ក៏មិនផុតចេញពីរង្វង់មូលនេះបានទេ។ ក្រៅពីនេះ
ទិន្នន័យជាច្រើនក៏ស្រាប់តែបាត់ខ្លួន ឬ link ចែកចាយក៏មិនអាចបើកបាន។ល។

លោក Derek Labian, CEO របស់ Mediafire បាននិយាយ៖ �ប្រសិនបើមានអ្នកណាម្នាក់
លួចទិន្នន័យ យើងនឹងឈប់ឲ្យអោយអ្នកនោះប្រើសេវាកម្ម។ ពេលណាដែល Mediafire
ទទួលបានរបាយការណ៍​អំពីទិន្នន័យមានកម្មសិទ្ធិដែលត្រូវចែកចាយខុសច្បាប់ ក្រុមហ៊ុន
នឹង ដកវាចេញជាបន្ទាន់�៕

ប្រភព៖ k14
ដោយ៖ មិនា

Tags: sopapipamegauploadbit torrentbtjunkie