CamNews

បច្ចេកវិទ្យា 

ហេតុអ្វីបានជា Google "ល្បី" បំផុតក្នុងពិភពលោក ?

ចំពោះអ្នកជំនាញខាងផ្នែកបច្ចេកវិទ្យានាំមុខគេក្នុងពិភពលោក, Google មិនត្រឹមតែវិធីជំនួយ
ក្នុងការដោះស្រាយបញ្ហាមួយចំនួនធំដ៏មានប្រសិទ្ធភាពនិងងាយស្រួលបំផុតប៉ុណ្ណោះនោះទេ តែថែមទាំងក្លាយជាអ្នកតំណាងអោយបញ្ញារបស់មនុស្សលោកទូទៅទៀតផងដែរ។ អាស្រ័យ
ដូច្នេះមូលហេតុទាំង ១០យ៉ាងខាងក្រោមនេះនឹងអាចធ្វើការបកស្រាយបានថាហេតុអ្វីបានជា
Google "ល្បី" បំផុតក្នុងពិភពលោកនោះ៖

១. Google "មិនសាបសូន្យ"

ជាការពិត បើយើងធ្វើការវិនិច្ឆ័យលើផ្នែកគោលការណ៍ Google គឺមិន"សាបសូន្យ" នោះ
ឡើយនោះក៏ព្រោះតែម៉ាស៊ីន Server រាប់ម៉ឺនសែនគ្រឿងត្រូវបានបំពាក់នៅគ្រប់ទីកន្លែងនៅ
ទូទាំងពិភពលោក។ ហើយបើទោះបីជាមួយចំនួននៃម៉ាស៊ីនគ្រប់គ្រង Server ទាំងនោះជួបនូវ
បញ្ហាមិនដំណើរការ ក៏មានម៉ាស៊ីន Server ដែលនៅសល់ផ្សេងៗទៀតអាចធ្វើការបានយ៉ាង
ល្អ គឺនៅតែអាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាពដូចធម្មតា។

២. Google គឺជាក្រុមហ៊ុនមួយ

ពិតណាស់ចំណុចនេះអ្នកណាក៏អាចដឹងរួចមកហើយដែរ មិនអញ្ចឹង? Google តែងតែស្ថិតនៅ
ក្បែរយើងជានិច្ច មិនថានៅទីកន្លែងណា ក្នុងដំណាក់កាលណាមួយនោះឡើយ។ ស្របពេល
ជាមួយគ្នានោះដោយសារតែមាន Google យើងអាចទទួលបាននូវផលប្រយោជន៍ក៏ដូចជាការ
ជំនួយផ្សេងៗបានយ៉ាងច្រើនដែលគ្មាននរណាអាចនឹកស្មានដល់នោះឡើយ។

៣.Google ធ្លាប់ធ្វើការពិន័យលើរាល់ទង្វើអាក្រក់ទាំងឡាយ
ជានិច្ចកាល Google តែងតែបានបង្ហាញពីទង្វើរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ទូទៅដោយបាន
បង្ហាញអោយឃើញថាខ្លួននឹងមិនធ្វើការលើកលែងចំពោះទង្វើខុសច្បាប់ទាំងឡាយដែលកើត
មានឡើងនៅក្នុងពិភពអ៊ីនធើណែតនោះឡើយ។ តួយ៉ាងជាធម្មតាក្រុមហ៊ុនតែងតែបានធ្វើការ
ផ្តល់ពត៌មានដល់អ្នកប្រើប្រាស់ស្តីពីមុខសញ្ញានៃការគំរាមកំហែងពីបណ្តាគេហទំព័រដែលអាច
បង្កអោយមានគ្រោះថ្នាក់ផ្សេងៗ រឺការប្រកាសអោយធ្វើការទប់ស្កាត់រាល់ពង្រាងច្បាប់ដែល
គំរាមកំហែងដល់សេរីភាពនៃពិភពអ៊ីនធើណែតជាដើម។

៤. Google អាចចង់ចាំបាននូវអ្វីៗគ្រប់យ៉ាង
ពិតជាគួរអោយភ្ញាក់ផ្អើលបំផុតនៅពេលដែល Google ធ្វើការកត់ត្រាទុកនិងអាចចង់ចាំបាន
ទាំងអស់នូវរាល់គេហទំព័រទាំងឡាយដែលប្រមូលបាននិងរក្សាវាទុកនៅក្នុងប្រព័ន្ធម៉ាស៊ីន
Server របស់ខ្លួនដែលមានចំនួនយ៉ាងច្រើនមិនអាចគណនាបាននោះ។

៥. Google មានវត្តមាននៅគ្រប់ទីកន្លែង

មិនថានៅទីកន្លែងណា រឺពេលណានោះឡើយ Google បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ
ដោះស្រាយរាល់កិច្ចការរបស់អ្នកប្រើប្រាស់ទូទៅ។

៦. Google មានឥទ្ធិឬទ្ធិដ៏លើសលប់

រាល់សេវាកម្មទាំងឡាយដូចជា Email,ការស្វែងរក, ផែនទី,ការផ្សព្វផ្សាយពាណិជ្ជកម្ម,ការ
ជជែកកំសាន្ត,ការមើល Clip វីដេអូ,គេហទំព័រសង្គម រឺឯកសារសៀវភៅ...ទាំងអស់នេះគឺសុទ្ធ
តែមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយឈ្មោះរបស់ Google ដែលអ្នកប្រើប្រាស់មិនអាច
ប៉ាន់ស្មានបាននោះឡើយ។

៧. Google ជួយដល់អ្នកប្រើប្រាស់អាចអភិវឌ្ឍន៍ខ្លួនឯងកាន់តែមានភាពប្រសើរឡើង

ក្នុងនាមជាឃ្លាំងឯកសារដ៏ធំ និងជាកន្លែងបណ្តុំរាល់សេវាកម្មជាច្រើនលើប្រព័ន្ធអ៊ីនធើណែត
Google ប្រៀបបាននឹងសារមន្ទីរមួយដ៏ធំទូលាយសំរាប់បណ្តាអ្នកដែលចូលចិត្តសិក្សាស្រាវ
ជា្រវក៏ដូចជាចង់អភិវឌ្ឍន៍ខ្លួនឯងអោយកាន់តែប្រសើរឡើងនោះ។ តាំងពីវិធីសាស្រ្តណែនាំ
ផ្សេងៗក៏ដូចជាជំនាញសិក្សាទាំងឡាយ Google អាចជួយបានទាំងអស់។

៨. Google ជួយដល់អ្នកប្រើប្រាស់នូវការកំសាន្តអារម្មណ៍
ក្រៅពីជំនួយខាងចំណេះដឹងបច្ចេកទេសផ្សេងៗ, Google ក៏បានធ្វើការណែនាំនូវកម្មវិធីកំ
សាន្តអារម្មណ៍ផ្សេងៗដល់អ្នកប្រើប្រាស់ផងដែរ។ តួយ៉ាងដូចជាការស្តាប់ចំរៀង មើលវីដេអូ
អានពត៌មាន រឺប្រលោមលោកជាដើម...និងនៅមានជាច្រើនផ្សេងទៀត។

៩.អ្នកប្រើប្រាស់អាចមើលឃើញ Google


មិនដូចជាតួអង្គល្បីៗមួយចំនួនដែលយើងបានដឹងលឺតែតាមរយៈសំដីនិយាយនោះឡើយ។
តែចំពោះ Google វិញគឺបង្ហាញខ្លួននៅចំពោះអ្នកប្រើប្រាស់តែម្តង។ មិនជឿមែនទេ? ចូរបើក
កុំព្យូទ័ររបស់អ្នកឡើងរួចបើកកម្មវិធី Web Browser បន្ទាប់មកវាយពាក្យថា Google នៅក្នុង
ប្រអប់វាយអាស័យដ្ឋានរួចចុច "Ctrl + Enter" សាកមើល។

១០. Google អាចជួយធ្វើអោយសំរេចបំណងរបស់អ្នក
បើទោះបីជាអ្នកប្រើប្រាស់ចង់បានអ្វី រឺក៏មានសំណូមពរអ្វី Google គឺអាចផ្តល់បាននូវចំលើយ
យ៉ាងសមស្របបំផុត,ជួយអោយលោកអ្នកអាចទទួលបានតាមបំណង ហើយជាធម្មតាវាតែង
តែទទួលបានផលវិជ្ជមានជានិច្ច។ ឧទាហរណ៍ដូចជា លោកអ្នកចង់ពិសារនំ pizza ប៉ុន្តែស្រាប់
តែមិនដឹងពីលេខទូរស័ព្ទរបស់ហាងដែលនៅជិតផ្ទះនោះចូរសាកល្បងសួរ" M.r know it all"
Google សាកមើលណា! ៕


ប្រភព៖ plxh
ដោយ៖ រស្មី

Tags: electronictechnologysocial networkinternetgoolge