CamNews

សង្គ្រាមអ៊ីនធើរណែតកំពុងមានរូបរាងកាន់តែច្បាស់

ប្រទេសជាច្រើននៅលើពិភពលោកកំពុងយកចិត្តទុកដាក់ និងស្វែងរកអ្នកជំនាញការផ្នែក
កុំព្យូទ័រ និងអ៊ីនធើរណែត ខណៈដែលមានសញ្ញាជាច្រើនបានបង្ហាញអំពីការកើតមាន
ឡើងនៃសង្គ្រាមអ៊ីនធើរណែត ដែលវានឹងកាន់កាប់តួនាទីសំខាន់ក្នុងការប៉ះទង្គិចគ្នានៅ
ក្នុងសតវត្សទី ២១។


កងទ័ពអាមេរិកកំពុងក្លាយជាគោលដៅនៃសង្គ្រាមអ៊ីនធើរណែត
ដោយសារតែពឹងផ្អែកទៅលើប្រព័ន្ធកុំព្យូទ័រហួសហេតុពេក

នៅចំពោះមុខការព្រួយបារម្ភអំពីសង្គ្រាមអ៊ីនធើរណែត ក្រុមអ្នកជំនាញការផ្នែកបច្ចេកវិទ្យា
ព្រមទាំងក្រុមហែកកឺរ(hackers) ដែរនោះ ក៏កាន់តែមានតម្លៃខ្លាំងឡើងៗ។

កាលពីខែធ្នូ ឆ្នាំ ២០១១ កងទ័ពជើងគោកអាមេរិក ប្រកាសថា "កងទ័ពអ៊ីនធើរណែត"របស់
ខ្លួនបានចាប់ផ្ដើមដំណើរការ។ រីឯកងទ័ពជើងទឹក និងអាកាសរបស់អាមេរិក ក្រោយមកបន្ដិច
ក៏បានបញ្ចេញ "នាវាចម្បាំង" និង"យន្ដហោះចម្បាំង" ដោយឡែករបស់ខ្លួនអោយចាប់ផ្ដើធ្វើ
ការត្រៀម និងប្រយុទ្ធនៅក្នុងអ៊ីនធើរណែតផងដែរ។

សកម្មភាពនេះត្រូវបានគេមើលឃើញថាមានសារសំខាន់នៅពេលដែលសេតវិមានបាន
អោយដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនត្រូវបានវាយប្រហាររាប់លានលើក
ខណៈដែលការវាយប្រហារទៅលើគេហទំព័ររដ្ឋាភិបាលនានា និងបណ្ដាក្រុមហ៊ុនការពារជាតិ
អាមេរិក ត្រូវបានគេធ្វើឡើងដូចជាបាយព្រឹក បាយល្ងាយទៅហើយ ចាប់ពីឆ្នាំ ២០០២។ កាល
ពីពេលថ្មីៗនេះ FBI ក៏ត្រូវបានវាយប្រហារដោយក្រុម Anonymous ដែលពេលនោះការសន្ទនា
តាមអ៊ីនធើរណែតរបស់មន្ដ្រី FBI និងនគរបាលអង់គ្លេសអំពីការស៊ើបអង្កេតលើបញ្ហាឧក្រិដ្ឋ
កម្មអ៊ីនធើរណែតត្រូវបានគេបង្ហោះនៅលើ Youtube ។ ជើងនេះទៅទៀត កាលពីយប់ថ្ងៃទី
១០ ខែកុម្ភៈកន្លងទៅ គេហទំព័ររបស់ FBI (cia.org) ត្រូវបានវាយប្រហារដោយ Anonymous
ផងដែរ។

មិនត្រឹមតែប្រទេសអាមេរិកនោះទេ បណ្ដាប្រទេសនៅលើពិភពលោកដូចជានៅអ៊ឺរ៉ុប អាមេរិក
ខាងត្បូង អាស៊ី និងមជ្ឈិមបូព៌ាជាដើម ក៏កំពុងបង្កើតអង្គភាពពិសេសដើម្បីត្រៀមខ្លួនទប់
ទល់ទៅនឹងសង្គ្រាមអ៊ីនធើរណែត។

នៅក្នុងចំណោមប្រទេសដែលបាន និងកំពុងចំណាយប្រាក់យ៉ាងច្រើនទៅក្នុងវិស័យបច្ចេក
វិទ្យា ចិន និងរូស្ស៊ីគឺមានសន្ទុះនាំមុខគេ ដោយសង្ឃឹមថា ប្រការនេះនឹងធ្វើអោយមានតុល្យ
ភាពអំណាចជាមួយនឹងអាមេរិក។ ឯកសារដែលត្រូវបានបង្ហាញដោយ WikiLeaks បានអោយ
ដឹងថា រដ្ឋាភិបាលអាមេរិកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែចិនបង្កើនយុទ្ធ
សាស្ដ្រជួលក្រុម hackers កំពូលៗដើម្បីចាប់ផ្ដើមបេសកកម្មសង្គ្រាមតាមអ៊ីធើរណែតជាមួយ
អាមេរិក។

ការអះអាងរួមរបស់ក្រុមអ្នកជំនាញការយោធានៅលើពិភពលោកអោយដឹងថា ទាហានដ៏
ខ្លាំងពូកែដែលដើរតួសំខាន់ក្នុងសង្គ្រាមនាពេលអនាគត គឺជាទាហានដែលមានក្ដារចុច
របស់កុំព្យូទ័រនៅក្នុងរណ្ដៅងងឹត ជាការជំនួសអោយការកាន់កាំភ្លើង M-16 ចូលទៅប្រយុទ្រ
នៅក្នុងសមរភូមិ។ នេះគឺជាមូលហេតុដែលប្រទេសជាច្រើនយកចិត្តទុកដាក់ខ្លាំងទៅលើ
បេសកកម្មសន្ដិសុខអ៊ីនធើរណែត ច្រើន​ជាងយុទ្ធសាស្ដ្រសន្ដិសុខដែលប្រទេសនៅលើពិភព
លោកធ្លាប់បានធ្វើពីមុនមក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: internetsopa