CamNews

ទូរស័ព្ទ 

លេចចេញនូវរូបភាព ដែលត្រូវបានគេចាត់ទុកថាជា Samsung Galaxy S IV

នៅលើ Forum 52 Samsung (ចិន) ទើបតែលេចចេញនូវរូបភាពមួយចំនួន ដែលត្រូវបានគេកំនត់
ថាជា Samsung Galaxy S IV។ បើតាមរូបភាពទាំងនេះ Galaxy S IV មានការរចនាម៉ូដស្រដៀង
នឹង Galaxy S III ប៉ុន្តែ S IV មានប្រវែង វែងជាង និងមានគែមស្តើងជាង។

ផ្ទៃខាងក្រោយរបស់ឧបករណ៍នេះ ត្រូវបានលាបពណ៌ភ្លឺរលោង ឯផ្នែកខាងមុខនៅតែមាន ប៊ូតុង
Home, ប៊ូតុង Back និង Menu ដដែល។ លេខកូដរបស់គំរូស្មាតហ្វូននេះគឺ GT-I9502 សំរាប់ប្រព័ន្ធ
ទូរស័ព្ទចល័ត Unicom មានស៊ីមពីរ, សំរាប់ Version អន្តរជាតិនឹងមានកូដ  GT-I9500។ និយាយពីរូប
សណ្ឋាន ក្នុងរូបភាពដែលគេថតនោះ យើងឃើញថា វាប្រើប្រាស់អេក្រង់ដែលមានកំរិតពន្លឺ Full-HD
1080p, ប្រព័ន្ធប្រតិបត្តិការ Android 4.2.1, CPU "Universal5410" ល្បឿន 1,8GHz, GPU PowerVR
SGX 544MP និង RAM 2GB។



ជាក់ស្តែង រូបភាពទាំងអស់នេះ គឺមិនប្រាកដថាជា S IV ពិតប្រាកដ 100% នោះទេ។ វាអាចជាការ
ច្នៃតាមរយះកម្មវិធីកែរូបផ្សេង រឺវាអាចជាគំរូ prototype ពួកយើងមិនទាន់ដឹងប្រាកដនៅឡើយ។ នៅ
រយះពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ Galaxy S IV នឹងបង្ហាញខ្លួនជាផ្លូវការ ហើយពេលនោះ យើងនឹង
ដឹងប្រាកដថា វាមានរូបរាង និងរូបសណ្ឋាន យ៉ាងណា ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy S IV Samsung smartphone hightech