CamNews

ព័ត៌មានអន្តរជាតិ 

អេហ្ស៊ីប សងសឹក បើកការវាយប្រហារ តាមអាកាស សម្លាប់ ISIS បានហោចណាស់ ៤០ នាក់

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា កងទ័ពអាកាស របស់អេហ្ស៊ីប បានបើកការវាយប្រហារ ទៅលើក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS នៅក្នុងទឹកដី របស់ប្រទេសលីប៊ី ដោយ​​   បានសម្លាប់ សមាជិកក្រុមនេះ​ចំនួន ៤០នាក់ ជាការសងសឹក ដែលពួកគេបានអារក សម្លាប់ជនជាតិ   អេហ្ស៊ីបចំនួន ២១នាក់ ហើយ ថតជាវីដេអូ ផ្ញើមករដ្ឋាភិបាលអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ។

បន្ថែមពីលើនេះ ទីភ្នាក់ងារព័ត៌មាន  ចិន    ស៊ិនហួ ចេញ ផ្សាយ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ការ វាយប្រហារតបត ធ្វើឡើងកាលពីថ្ងៃច័ន្ទ ដោយកងកម្លាំង  ទ័ពអាកាសអេហ្ស៊ីប បានធ្វើការ កំណត់  ទីតាំង វាយប្រហារ លើកតំបន់ឈរជើង និង ឃ្លាំងស្តុកអាវុធ របស់ក្រុម IS ក្នុងទឹកដី ខេត្តមីន យ៉ា របស់លីប៊ី ជាពិសេស នៅតំបន់ឆ្នេរសមុទ្រអាហ្វ្រិក ខាងជើងតែម្តង ។

គួររំឮកថា ការវាយប្រហារនោះ ក៏បានបណ្តាលឲ្យជនជាតិលីប៊ីស្លូតត្រង់ជាច្រើនពាន់នាក់ ជម្លៀសខ្លួន ចេញ ពីទីតាំងខាងលើ ស្របពេលដែលប្រតិបត្តិការ    របស់អេហ្ស៊ីប ទំនងជាមិនទាន់ បញ្ចប់នោះទេ។ ដោយឡែកស្ថានការណ៍ ទូទៅនៅ    ក្នុ ងប្រទេសលីប៊ីវិញ គឺ រដ្ឋាភិបាលស៊ីវិល ត្រូវបានផ្តួលរំលំដោយ រដ្ឋាភិបាល ក្រុមឧទ្ទាមហើយ ជាហេតុនាំឲ្យ ស្ថានទូតបណ្តាប្រទេស មួយចំនួនក្នុងរដ្ឋធានីលីប៊ីត្រូវបិទ ហើយអន្តរជាតិ កំពុងអំពាវនាវ ឲ្យពួកឧទ្ទាមទាំងនោះ ប្រគល់ អំណាចទៅឲ្យ រដ្ឋាភិបាលស៊ីវិលវិញ ៕

- អាន ៖ អេហ្ស៊ីប ដង្ហោយហៅ រកជំនួយអន្តរជាតិ ពួតដៃគ្នា កំទេចឈ្លើងសង្គ្រាម ISIS

- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់

- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់


ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ


Tags: Breaking news World news Unt news Hot news Libyan