ជាមួយអេក្រង់ទំហំ 5,5 inch, ធំជាង Galaxy Note ជំនាន់ដំបូង 0,2 inch, Galaxy
Note II គឺជា smartphone Android ដែលមានអេក្រង់ធំបំផុតសព្វថ្ងៃនេះ។
បញ្ហាអេក្រង់ធំនេះនឹងធ្វើឲ្យការកាន់ smartphone មិនណែនពេញដៃ និងងាយក្នុងការធ្លាក់ជ្រុះ
ក្នុងពេលកំពុងប្រើប្រាស់។ ជាក់ស្តែងការធ្វើពិសោធន៍របស់ Android Authority បានឲ្យដឹងថា
Note II មានគុណភាពរឹងមាំ មិនងាយខូចនៅពេលដែលធ្លាក់ ក្នុងពេលកំពុងប្រើប្រាស់។
ការពិសោធន៍ដំបូង ការទំលាក់ smartphone ត្រឹមកំពស់ហោរប៉ៅខោ smartphone នៅធម្មតាគ្មាន
អ្វីប្រែប្រួលឡើយ។ លើកទីពីរដាក់ក្នុងរយះកំពស់ត្រឹមដើមទ្រូង ពេលធ្លាក់ចុះ Note II ត្រូវបាន
របើកសំបកផ្នែកខាងក្រោយ និងខ្ទាតថ្មចេញក្រៅ។ លើកចុងក្រោយ ត្រង់រយះកំពស់ត្រឹមស្លឹក
ត្រចៀក smartphone 5,5 inch របស់ Samsung ក៏របើកសំបក និងខ្ទាតថ្មចេញក្រៅ ដូចការធ្វើ
ពិសោធន៍លើកទីពីរដែរ។
បើទោះជាដូច្នះ ក្រោយពីការធ្វើពិសោធន៍ទម្លាក់បីដងរួចមក Galaxy Note II នៅតែប្រើប្រាស់បាន
ដូចធម្មតា អេក្រង់ក៏មិនមានប្រេះស្រាំ រឺបែកដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
សូមបញ្ជាក់ផងដែរថា សព្វថ្ងៃ Galaxy Note II កំពុងចរាចរលក់នៅលើទីផ្សារប្រទេសកម្ពុជា
ក្នុងតំលៃ 710 USD នេះបើយោងតាមហាងលក់ទូរស័ព្ទដៃនីកា នៅព្រឹកនេះ៕
ដោយ៖ សិលា
ប្រភព៖ VE