កងទ័ពកូរ៉េខាងជើង គឺជាកងកម្លាំងធំលំដាប់ទី ៤ក្នុងពិភពលោក ដោយមានទាហានចំនួន ១,២
លាននាក់ ខណៈដែលប្រជាជនសរុបមានត្រឹមតែ ២៣,៥លាននាក់ប៉ុណ្ណោះ។
ការចំណាយសម្រាប់កងទ័ពបានឡើងដល់ ១៥ ទៅ ១៦% ក្នុងចំណោមថវិការជាតិ(ឆ្នាំ ២០០៣
គឺ ១,៦ពាន់លានដុល្លារ ឆ្នាំ ២០០៩ ជាង ២ពាន់លានដុល្លារ)។ កូរ៉េខាងជើងមានទាហានបម្រុង
ជាង ៥លាននាក់ និងប្រភពត្រៀមលើកទឹកចិត្តទូទាំងប្រទេស មានចំនួន ៦លាននាក់។ រយៈពេល
នៃការចូលបម្រើកងទ័ព គឺចាប់ពី ៨ ទៅ ១០ឆ្នាំ សម្រាប់ទ័ពថ្មើរជើង និង ៥ ទៅ ៦ឆ្នាំ សម្រាប់ទ័ព
អាកាស ចំណែកទ័ពជើងទឹកគឺចាប់ពី ៦ ទៅ ៨ឆ្នាំ។
ប្រទេសកូរ៉េខាងជើងទាំងមូលត្រូវបានចែកចេញជា ៦ តំបន់ភូមិភាគ ក្នុងនោះ កងទ័ពជើងគោក
មានចំនួន ៩០០.០០០នាក់។ ចំណែកសម្ភារៈយោធាសំខាន់ៗ រួមមាន រថក្រោះ ៣.៥០០គ្រឿង
រថពាសដែក ២.៦០០គ្រឿង និងកាំភ្លើងធំចំនួន ១០.០០០ដើម។ កងទ័ពអាកាសមានទាហាន
៩០.០០០នាក់ យន្ដហោះចម្បាំង ១.១០០គ្រឿង ឧទ្ធម្ភាគចក្រជាង ៣០០គ្រឿង និងព្រលានយន្ដ
ហោះ ៧០កន្លែង។ កងទ័ពជើងទឹក មានកងនាវាចម្បាំងចំនួន ២ ដែលមានទាហាន ៨០.០០០
នាក់ រួមមាន នាវានាំមុខ ៤០០គ្រឿង នាវាមុជទឹក ១០០គ្រឿង និងនាវាមានកាំជ្រួចជាង ២០០
គ្រឿង។
យោងតាមរបាយការណ៍របស់កូរ៉េខាងត្បូង ឆ្នាំ ២០១០ កូរ៉េខាងជើងបានពង្រីកកងទ័ពរបស់ខ្លួន
នៅតំបន់គ្មានកងទ័ពក្បែរព្រំដែនកូរ៉េទាំងពីរ។ ក្នុងនោះ ក្រុងព្យុងយ៉ាងបានដាក់ពង្រាយប្រព័ន្ធ
កាំជ្រួចចំនួន ២០០កន្លែង ដែលអាចបាញ់ដល់ក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង និងកងពលតូច
ផ្នែកកាំភ្លើងធំគ្រប់ប្រភេទ ចំនួន ៥.០០០ រួមនឹងរថក្រោះ ២០០គ្រឿង ។ល។
កងទ័ពកូរ៉េខាងជើងក៏មានឃ្លាំងអាវុធជីវសាស្ដ្រ ដោយមានសារធាតុគីមីចំនួន ៥០.០០០តោន។
ក្រៅពីនេះ កូរ៉េខាងជើងថែមទាំងបានបណ្ដុះបណ្ដាលក្រុម hacker ជំនាញ ចំនួន ៦០០នាក់
ដើម្បីត្រៀមធ្វើសង្គ្រាមអ៊ីនធើរណែតប្រឆាំងនឹងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing/voxeu