កូនអ្នកមាននៅតៃវ៉ាន់ លោក Li Zongrui ត្រូវបានគេឃុំខ្លួនជាបណ្ដោះអាសន្ន ហើយបើតាម
ព័ត៌មានថ្មីបំផុតនិយាយថា ជនជាប់ចោទរូបនេះ កំពុងតែមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
Li Zongrui ជនជាប់ចោទ ជនជាប់ចោទពីបទរំលោភនារី ៦០នាក់ ដែលបច្ចុប្បន្ន តួលេខនេះបាន
កើនឡើងដល់ជាង ២០០នាក់ នោះ កំពុងមានបញ្ហាផ្លូវចិត្ត។ ជនជាប់ចោទ Li Zongrui បានយក
ក្រដាសមកស៊ីជាបន្ដបន្ទាប់ ជាការជំនួសអោយការស៊ីបាយ។
ក្រុមគ្រួសាររបស់ជននេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពផ្លូវចិត្តរបស់ Li Zongrui ។
ពួកគេយល់ថា Li Zongrui កំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ជាពិសេស កាលពីពេលថ្មីៗនេះ
មនុស្ស ១២នាក់ត្រូវបានចាប់ខ្លួន ដោយសារតែបានបង្ហោះវីដេអូខ្លីបសិចរបស់ Li Zongrui ដែល
អ្នកត្រូវបានចាប់ខ្លួននោះ ភាគច្រើនគឺជាមិត្តជិតស្និទ្ធរបស់ Li Zongrui ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14