CamNews

គណ​​បក្ស​​កាន់​អំណាចថៃ​ ​ប្ដឹង​លោក អាប់ភី​ស៊ីត​ ពីបទបរិហារកេរ្តិ៍

គណ​​បក្ស​​កាន់​អំណាច​នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ប្ដឹង​លោក អាប់ភី​ស៊ីត​ អតីត​នាយក
​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​របស់​លោក​ចំនួន​៥​នាក់ ​ទៀត​ ពី​បទ​បរិ​ហារ​
កេរ្តិ៍​​ ថា​ អំពើ​​ហិង្សា​ឆ្នាំ២០១០​ លោក​ ​ថាក់ស៊ីន​​នៅ​ពី​ក្រោយ​ ។

បើតាម​កា​សែត​បាង​កក​ប៉ុស្ដិ៍​​  ចុងចោទ​ក្នុង​បណ្ដឹង​នេះ​មាន​លោក អាប់ភីស៊ីត​ ​អតីត​នាយក​រដ្ឋ​
មន្ត្រី  ​លោក ​Surat T​hani​  អ្នក​តំណាង​រាស្ត្រ​  ​អតីត​នាយក​រដ្ឋ​មន្ត្រី ​Suthep​ Thaugsuban អនុ​​
ប្រធាន​គណ​បក្ស​ប្រជាធិប​តេយ្យ​ លោក ​Korn ​Chatikavanij​ Rayong ​អ្នក​តំណាង​រាស្ត្រ ​Sathit​
Pitutecha​ ​និង ​Sirichok​ Sopha​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភឿថៃ​របស់​លោក​ស្រី​ យីង​ឡាក់ គឺ​លោក ​Prompong​ និយាយ​​ថា​ ពាក្យ​
បណ្ដឹង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​សុំ​ប្ដឹង​បក​វិញ​ពី​សំណាក់​អតីត​ នាយក​​រដ្ឋ​​​​មន្ត្រី​ថៃ ​លោក​ ថាក់
ស៊ីន ។

អ្នក​វិភាគ​នៅ​ថៃ​ធ្លាប់​​ បាន​​ព្រ​មាន​ថា ​​តាម​ទំលាប់​តុលាការ​ប្រទេស​ថៃ​កម្រ​នឹង​​បើក​ការ​កាត់​ក្ដី​រឿង
​ក្ដី​ណា​ មួយ​ដែល​ទាក់​ទិន​នឹង​បញ្ហា​បញ្ចេញ​មតិ​​នយោ​បាយ​ជា​ពិសេស​ គឺ​លើ​លែង​តែ​ករណី​ប្រមាថ​
ញាតិវ​ង្ស​ស្ដេច​ថៃ​តែ​ប៉ុណ្ណោះ​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT/VOD


Tags: Abhisit sued Yingluck Thai party