CamNews

ទូរស័ព្ទ 

តើនេះគឺជាស្មាតហ្វូន Galaxy Note III ពិតមែនទេ?

កាលពីសប្តាហ៍មុន អ្នកវិភាគមួយចំនួនបានធ្វើការកំនត់ថា Samsung កំពុងមានការព្រួយបារម្ភ
យ៉ាងខ្លាំង។​ ហេតុផលគឺមិនមានអ្វីក្រៅពី ក្រុមហ៊ុនកំពុងតែសម្លឹងមើលឃើញថា ការរចនាម៉ូត
សំបកធ្វើពីជ័រកាន់តែច្រើន កាន់តែធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាធុញទ្រាន់ បើទោះជា
Samsung ពិតជាជឿជាក់យ៉ាងខ្លាំងទៅលើ Software របស់ខ្លួន ដែលអាចយកឈ្នះគូប្រជែង
បានក៏ដោយ។

ព្រោះដូច្នេះ បណ្តាព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ ចាប់ផ្តើមផ្តោតទៅលើ Samsung
Galaxy Note III ជាមួយលទ្ធភាពក្រុមហ៊ុនកូរ៉េខាងត្បូង នឹងប្រើប្រាស់ការរចនាម៉ូតសំបកស្រោប
តួម៉ាស៊ីនទាំងអស់មិនអាចដោះបាន ធ្វើពីលោហធាតុ។ ក្នុងពេលថ្មីៗនេះបំផុត តាមប្រភពពីអ្នក
ជំនាញបង្ហាញបណ្តារូបភាពចចាមអារាម @evleaks បានបន្តបង្ហាញពីរូបភាពមួយ ដែលបាន
សរសេរសំគាល់ថាជា "Samsung GALAXY Note III"?

ក្នុងនោះ "Note III" មានការរចនាម៉ូតថ្មីស្រឡាង។ បើតាមរូបភាព វាមានការរចនាម៉ូតតាម Style
របស់ស៊េរី Nokia Lumia ប៉ុន្តែមានប៊ូតុង Home លេចធ្លោមួយ។ ក្រៅពីនេះ វាមានរន្ធសំរាប់ដាក់ប៊ិច
S Pen នៅផ្ទៃខាងក្រោយ។ តាមរូបនេះផងដែរ យើងឃើញថា Note III នឹងជាស្មាតហ្វូនដែលដក
ខ្លួនចេញពីការរចនាម៉ូត រាងមូលៗនៅតាមគែមៗ ជាប្រពៃណីរបស់ស៊េរី Galaxy។

ជាក់ស្តែង នេះគ្រាន់តែជារូបភាពចចាមអារាមមួយ។ ដូច្នេះត្រូវរង់ចាំដល់ពេល Samsung បង្ហាញ
នូវព័ត៌មានជាផ្លូវការ ទើបអាចកំនត់បានថាវាជា Galaxy Note III មែន រឺមិនមែន។ ប៉ុន្តែយើងសង្ឃឹម
ថាវាជារូបភាព Note III ពិតមែនទៅចុះ ព្រោះការរចនាម៉ូតមានលក្ខខណ្ឌ ស្អាតប្លែកភ្នែក ខុសពីស៊េរី
Galaxy មុនៗ ។

តើប្រិយមិត្តទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ បើសិនជា Samsung ផ្លាស់ប្តូរការរចនាម៉ូត ទាំង
សំបក ក៏ដូចជារូបរាងខាងក្រៅនោះ?

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy Note III samsung smartphone hightech