ប្រលានយន្តហោះអន្តរជាតិ ដង មឿងដែលជាប្រលានយន្តហោះធំទី២របស់ថៃនឹងធ្វើការ
បើកដំណើរការសំរាប់ជើងហោះហើរពាណិជ្ជកម្មរបស់ខ្លួននៅក្នុងថ្ងៃទី៦ ខែមិនា ខាងមុខ
នេះ, នេះបើតាមការចេញផ្សាយដោយគេហទំព័រ Bangkok Post របស់ថៃនៅថ្ងៃចន្ទ័នេះ។
ប្រលានយន្តហោះនេះបានបិទកាលពីចុងខែតុលា ឆ្នាំ២០១១កន្លងទៅ នៅពេលដែលទីក្រុង
បាងកកបានវាយប្រហារដោយទឹកជំនន់ ដែលជើងហោះហើរមួយចំនួនត្រូវបានផ្លាស់ប្តូរទៅ
កាន់ប្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិ។
គួរបញ្ជាក់ផងដែរថានៅក្នុងខែមេសាខាងមុខនេះផងដែរ, ប្រលានយន្តហោះសុវណ្ណភូមិនឹង
ធ្វើការជួសជុលនូវផ្លូវរត់ផ្នែកខាងកើតរបស់ខ្លួនដែលមានទំហំ ១,៦២០មែត្រការ៉េ ហើយនឹង
ចំណាយទឹកប្រាក់ប្រមាណ ១៥០លានបាត ស្មើរនិង ៤.៨លានដុល្លាអាមេរិក។
ការជួសជុលនេះនឹងត្រូវបញ្ចប់ក្នុងរយះពេល៦០ថ្ងៃដែលមិនមានការប៉ះពាល់ដល់ការហោះ
ហើរនៅប្រលានយន្តហោះនោះទេ៕
ដោយ
វឌ្ឍនា
Xinhua