CamNews

យល់ដឹង 

Facebook: Mark Zuckerberg ធ្លាប់ជាមនុស្សចង្រៃ!

Mark Zuckerberg នរណាក៏ស្គាល់បុរសម្នាក់នេះដែរថាគាត់គឺជាអ្នកមានវ័យក្មេងបំផុតទី ១ លើ
លោកហើយមានបានដោយសារតែគេហទំព័រ Facebook សព្វថ្ងៃនេះ។ តែលោកអ្នកដែលដឹង
ទេថា Mark Zuckerberg ដែលជាអ្នកបង្កើតគេហទំព័រ Facebook នេះជាមនុស្សបែបណា? ការ
ពិតចម្លើយគឺមាននៅក្នុងរឿង The Social Network។

ខ្សែភាពយន្តរឿង The Social Network គឺជាខ្សែភាពយន្តដែលនិយាយពីជីវិតរបស់ Facebook
ទាំងមូលដែលកើតចេញពីវិវាទ និងការរៀបចំផែនការអាក្រក់ក្នុងការក្បត់ពីសំណាក់មិត្តរបស់
ខ្លួនដើម្បីអនាគតប្រាក់រាប់ពាន់លានដុល្លាអាមេរិក។ ខ្សែភាពយន្តនេះដឹកនាំដោយអ្នកដឹកនាំ
រឿងលោក David Fincher និងត្រូវបានគេរើសតួរសម្ដែងយ៉ាងផ្ចិតផ្ចង់ដោយផ្អែកលើរូបសម្បត្តិ
អោយដូចទៅ និងតួរអង្កពិតក្នុងសាច់រឿងពិតរបស់ Facebook ហើយត្រូវបានចូលរួមសម្ដែង
ដោយ Jesse Eisenberg, Andrew Garfield, Rooney Mara និង Justin Timberlake ជាដើម។

ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ជាំនៅក្នុងឆ្នាំ ២០១០ ដោយរកបានចំណូលសរុបទូទាំងសហ
រដ្ឋអាមេរិកចំនួន $ 96 917 897 ច្រើនជាងការរំពឹងទុកលើចំណូលសរុបទូទាំងពិភពលោកដែល
គេគិតថាអាចរកបានត្រឹម $ 40 000 000 ជាមួយនឹងចំណូលសរុបទូទាំងពិភពលោកចំនួន $ 224
920 315។ ខ្សែភាពយន្តនេះនិយាយពីដំណើរការនៃការបង្កើតគេហទំព័របណ្ដាញសង្គមដែល
ឈរនៅលំដាប់លេខ ១ សព្វថ្ងៃគឺ Facebook ត្រង់ចំណុចដែល Mark Zuckerberg កំពុងតែត្រូវ
បានប្ដឹងពីសំណាក់ដើមបណ្ដឹង ៣ រូបនិង ២ បណ្ដឹងផ្សេងគ្នា។ ដើមបណ្ដឹងទី ១ គឺបងប្អូនភ្លោះ
Cameron Winklevoss និង Tyler Winklevoss ដែលជាម្ចាស់គំនិតក្នុងការបង្កើតជាគេហទំព័រ
បណ្ដាញសង្គមសម្រាប់ Harvard University ហើយត្រូវបាន Mark យកគំនិតនេះក្នុងការបង្កើត
Facebook។ ដើមបណ្ដឹងទី ២ គឺជាមិត្តជិតស្និទ្ធបំផុតរបស់ Mark ហើយក៏ជាមនុស្សទី ២ បន្ទាប់
ពី Mark ក្នុងការបង្កើត Facebook អោយចេញជារូបរាងនៅឆ្នាំ ២០០៤ គឺ Eduardo Saverin ដែល
គេបានប្ដឹង Mark Zuckerberg ទាមទារលុយ ៦០០ លានដុល្លាដែល Mark បានរួមដៃគ្នាជាមួយ
និង Sean Parker ដេញខ្លួនចេញពីក្រុមហ៊ុន។

Sean Parker គឺជាម្ចាស់គេហទំព័រមួយដ៏ធំដែលផ្ដល់ចម្រៀងអោយមនុស្សចូលទៅ Download
អោយឥតគិតថ្លៃហើយគេបានចួលរួមក្នុងក្រុមហ៊ុន Thefacebook នៅពេលដែល Thefacebook
បានពង្រីកទៅដល់សាលកលវិទ្យាល័យមួយចំនួននៅ California ហើយគេគឺជាម្ចាស់គំនិតក្នុង
ការផ្លាស់ Domain ពី Thefacebook.com មកជា facebook.com ហើយក៏ជាមនុស្សតែម្នាក់ដែល
បានដាក់ facebook អោយមានវត្តមាននៅទ្វីបអ៊ឺរ៉ុប។

ក្នុងខ្សែភាពយន្តនេះបង្ហាញអោយដឹងថា Mark Zucherberg កាលពីក្មេងគឺជាមនុស្សម្នាក់ដែល
មិនល្អណាស់ណានោះទេព្រោះធ្លាប់បានសរសេរ Blog បង្ខូចឈ្មោះសង្សារចាស់នៅពេលដែល
គេបែកគ្នា ហើយធ្លាប់បានរូមដៃគ្នាក្នុងការប្រើល្បិចបណ្ដេញមិត្តតែម្នាក់របស់គេដែលធ្លាប់ជួយ
ចេញលុយក្នុងការបង្កើត Thefacebook បណ្ដេញគេចេញពីក្រុមហ៊ុនហើយថែមទាំងលុបឈ្មោះ
គេជា Co-Founder ចេញទៀតផង។ តែចុងក្រោយរឿងក្ដីត្រូវបានចប់ដោយសារ Mark មានការ
ស្ដាយក្រោយនូវអ្វីដែលគេធ្លាប់បានធ្វើអាក្រក់កន្លងមកលើមិត្តតែម្នាក់របស់គេ និងមិត្តស្រីចាស់
របស់គេ ចុងក្រោយគេបានចាញ់ក្ដីដោយបង់ប្រាក់ជំងឺចិត្ត ៦២ លានដុល្លាដល់ បងប្អូន Winkle-
voss និងទទួលស្គាល់ថា Eduardo Saverin គឺជា Co-Founder ក្នុង Facebook និងផ្ដល់ដំណែង
ជា CFO ក្នុងក្រុមហ៊ុនវិញ។

ថ្វីត្បិតតែវាជាខ្សែភាពយន្តដែលចេញផ្សាយមក ២ ឆ្នាំជាងហើយក្ដីក៏វានៅតែជាខ្សែភាពយន្តមួយ
ដ៏អស្ចារ្ស និងមានអត្ថន័យមិនអាចប្រកែកបាន វាបង្ហាញពីមនោសញ្ចេតនាមនុស្ស និងការឈឺ
ចាប់នៅពេលដែលអ្នកបាត់បង់មនុស្សជាទីស្រលាញ់ព្រោះតែប្រាក់ដែលមិនទាន់មកដល់៕

ដោយ៖ ម៉ូកា 


Tags: Mark Zukerberg the social network movie