CamNews

NATO នឹងបង្កើតប្រព័ន្ធការពារឆ្លាតវៃផ្នែកយោធា នាពេលខាងមុខ

ក្រុមរដ្ឋមន្ដ្រីការពារប្រទេសរបស់ NATO កាលពីថ្ងៃទី ៣​ ខែកុម្ភៈ បានអនុម័តលើគម្រោងការ
ពារឆ្លាតវៃ ក្នុងនោះមានគម្រោង "បង្កើតប្រព័ន្ធសន្ដិសុខដែលមានភាពអស្ចារ្យជាងមុន ជា
មួយកម្លាំងតិចជាងមុន ប៉ុន្ដែនាំមកនូវភាពតភ្ជាប់ និងម៉ត់ចត់ជាងមុន"។

គំនិតដែលត្រូវបានលើកឡើងដោយលោក Anders Fogh Rasmussen អគ្គលេខាធិការរបស់
NATO រួមមានការបង្កើតប្រព័ន្ធការពារដែលយោងទៅលើបច្ចេកវិទ្យា ចារកម្ម ស៊ើបការ(ISR)
តាមដាន ក៏ដូចជាសកម្មភាពហ្វឹកហាត់ ជំនួយជារួមរវាងភាគីនិមួយៗ។

បច្ចេកវិទ្យា ISR រួមមាន យន្ដហោះគ្មានអ្នកបើកបរទំនើប ប្រព័ន្ធដំណើរការផ្កាយរណប់ និង
តាមដានសមរភូមិ។

លោក Rasmussen ថ្លែងថា ៖ "ក្រុមសម្ព័ន្ធមិត្តកំពុងពិភាក្សាអំពីគម្រោងមួយចំនួនដែលនឹង
នាំមកនូវលទ្ធភាព និងប្រសិទ្ធិភាពខ្ពស់ ប្រើប្រាស់អោយអស់ពីលទ្ធភាពនៃប្រភពកម្លាំង
ដែល
មាន ក្នុងនោះ គម្រោងបង្កើតប្រព័ន្ធការពារឆ្លាតវៃគឺជាគម្រោងសំខាន់មួយដែលយើង
អាចនឹងបានអនុម័ត"។

ខណៈនោះដែរ លោក Alexander Golts អ្នកជំនាញការផ្នែកយោធា និងការពារជាតិរបស់
ក្រុង Moscow បានមានប្រសាសន៍ថា ៖ "ប្រព័ន្ធការពារឆ្លាតវៃ នឹងពឹងផ្អែកទៅលើបច្ចេកវិទ្យា
យោធាបែបទំនើប ទន្ទឹមនឹងនេះ គម្រោងខាងលើរបស់ NATO គឺត្រូវបានធ្វើឡើងដើម្បីរត់
ប្រណាំងជាមួយបច្ចេកវិទ្យាការពាររបស់អាមេរិក"។


ទោះជាយ៉ាងនេះក្ដី ដើម្បីមានប្រសិទ្ធិភាពជាផ្លូវការ គម្រោងការពារឆ្លាតវៃនេះត្រូវតែមានការ
អនុម័តពីក្រុមប្រទេសដែលជាសមាជិករបស់ NATO ទាំងអស់នៅក្នុងកិច្ចប្រជុំកំពូល NATO
ដែលនឹងត្រូវបានធ្វើឡើងនៅ Chicago ក្នុងពេលខាងមុខ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ RIA


Tags: weaponnatowardefence system