CamNews

មន្ទីរបញ្ចកោណបានត្រៀមរួចរាល់សម្រាប់សង្រ្គាមអ៊ីរ៉ង់

គណបញ្ជាការនៃកងទ័ពអាកាសរបស់អាមេរិកបានរៀបខ្លួន និងរៀបគម្រោងសម្រាប់
សកម្មភាពយោធាប្រឆាំងទៅនឹងរដ្ឋាភិបាលអ៊ីរ៉ង់។

ទំព័រ Bloomberg កាលពីថ្ងៃទី ១ មិនាកន្លងទៅ បានដកស្រង់សំដីរបស់មេបញ្ជាការកងទ័ព
អាកាសរបស់អាមេរិក លោក Norton Schwatz បានអោយដឹងថា គណៈមេបញ្ជាការរបស់
កងកម្លាំងនេះ បានរៀបចំគម្រង និងត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពយោធា ប្រឆាំង
នឹងអ៊ីរ៉ង់ ប៉ុន្ដែលោកបន្ថែមថា "អ្នកនឹងមិនចង់អោយវាកើតឡើងនោះទេ"។

យោងតាមប្រភពព័ព៌មានដែលមានឥទ្ធិពលមួយនៅមន្ទីរបញ្ចកោណ បានអោយដឹងថា យោធាអាមេរិកបានរៀបគម្រោងវាយប្រហារទៅលើ មូលដ្ឋានរបស់កងកម្លាំងបដិវត្ដអ៊ីស្លាម
(IRGC) និងការិយាល័យរបស់ក្រសួងការពារជាតិ ក៏ដូចជាមូលដ្ឋានធំរបស់អង្គភាពស៊ើប
ការសម្ងាត់ និងសន្ដិសុខជាតិ ប្រសិនប្រទេសប្រទេសអ៊ីរ៉ង់មិនបញ្ឈប់ការគំរាមនៃកម្មវិធី
នុយក្លេអែរបង្កើតអាវុធរបស់ខ្លួន។

ក្រៅពីនេះ កងទ័ពអាកាសរបស់អាមេរិកក៏មានគម្រោងផ្ដល់យន្ដហោះផ្គត់ផ្គង់សាំង សម្រាប់
យន្ដហោះចម្បាំងរបស់អ៊ីស្រាអែល ដើម្បីកំទេចមូលដ្ឋាននុយក្លេអែររបស់អ៊ីរ៉ង់នៅពេលចាំ
បាច់។

កងទ័ពអាមេរិកថែមទាំងកំពុងពិចារណាទៅលើលទ្ធភាពនៃការប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់
បែក "bunker-buster" ទម្ងន់ ១៤.៦០៨គ.ក ដើម្បីទម្លាក់កំទេចមូលដ្ឋាននុយក្លេអែរដែលត្រូវ
បានគេមើលឃើញថាស្ថិតនៅជ្រៅក្នុងភ្នំរបស់អ៊ីរ៉ង់ នៅតំបន់ Fordo ។

នាយករដ្ឋមន្ដ្រី អ៊ីស្រាអែល លោក Benjamin Netanyahu


ការព្រមានរបស់មន្ទីរបញ្ចកោណនេះត្រូវបានលើកឡើង ៤ថ្ងៃ មុនកិច្ចប្រជុំរវាងប្រធានា
ធិបតិអាមេរិក និងនាយករដ្ឋមន្រ្ដី អ៊ីស្រាអែល នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយទៅ
កាន់មន្ទីរបញ្ចកោណរបស់លោក Benjamin Netanyahu នាថ្ងៃទី៤ មិនា ដើម្បីពិភាក្សាលំអិត
ស្ដីអំពីសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់។

ឆ្លើយតបទៅនឹងការគំរាមពីខាងក្រៅ ក្រុង Tehran នៅតែអះអាងជាដដែលៗថា កម្មវិធី
នុយក្លេអែរ របស់ខ្លួនត្រូវបានធ្វើឡើងក្នុងបំណងសន្ដិភាពប៉ុណ្ណោះ។ ជាងនេះទៅទៀត
រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានប្រកាសថា នឹងវាយប្រហារបក ប្រសិនមានសកម្មភាពយោធាណា
មួយប្រឆាំងនឹងប្រទេសរបស់ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: usaisraeliranwar