CamNews

រលត់​ភ្លើង​​មួយ​ចំហៀង​ភ្នំពេញព្រឹកថ្ងៃទី៩កុម្ភៈ បណ្តាលមកពីរថយន្តបាញ់បេតុង

​​កាល​​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​៩ កុម្ភៈ ​ចរន្ត​អគ្គិ​សនី​​ស្ទើរ​ទូទាំង​រាជធានីភ្នំពេញ
​បាន​ដាច់ ​ដែល​នេះ​បណ្តាល​មក​ពី​​រថយន្ត​បាញ់​បេតុង​​​បានលើក​ប្រមោយឡើង​លើ​​បាញ់​​
បេតុង​ចាក់​ក្រាល​ស្ថាបនា​​ស្ថានីយ​ប្រេងឥន្ធនៈ​តេលាប៉ះ​ខ្សែ​កាប្លិ៍​​មេ​​តង់​ស្យុង​​ខ្ពស់​កម្លាំ ង​
115kv ។

រថយន្តបាញ់បេតុងម៉ាក fuso មាន​ស្លាក​លេខ​ភ្នំពេញ 5a-0374 ពណ៌​ខៀវ​លាយ​សបាញ់​
​បេតុង​ចាក់​ក្រាល​ស្ថាបនា​​ស្ថានីយ​ប្រេងឥន្ធនៈ​ដែលស្ថិត​នៅ​​វិថី​​​បណ្ឌិត​ម៉ុង​ ឫទ្ធី នៅភូមិ
​​ទួល​គោក សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ។ តាមប្រភពព័ត៌មានកាសែត កោះសន្តិភាព
បានឲ្យដឹងថា ដោយ​​សារ​កម្លាំងភ្លើង​​ទុស្សេ​ឆ្លង​បាន​​ផ្ទុះ​​ដូច​គ្រាប់​បែក​​ បណ្តាល​ឱ្យ​អ្នក​​
បើក​បរ​​រថយន្ត​លាយ​​បេតុង​​ម្នាក់ និង​កម្ម​ករ​ម្នាក់​ទៀត​បាន​ដួល​សន្លប់​​ស្តូក​ស្តឹង​​ត្រូវបាន
​គេ​នាំ​គ្នា​ជួយ​រឹត​រហូត​បាន​ដឹង​ខ្លួន​ឡើងវិញ ។
តាម​មន្ត្រី​​អគ្គិ​សនី​​កម្ពុជា​បាន​ឱ្យ​ដឹង​​ថា ​ភ្លើង​អគ្គិ​សនី​​បាន​រលត់​ស្ទើរ​ទូទាំង​រាជ​ធានី​ភ្នំពេញ
នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​​៩ កុម្ភៈ ។ មន្ត្រី​អគ្គិ​សនី​​កម្ពុជា​និយាយ​ថា ​ឧប្បត្តិ​
ហេតុ​​នេះ ​បណ្តាលឲ្យ​ភ្លើង​​រលត់​​នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ, ខណ្ឌ​សែន​សុខ, ​ខណ្ឌទួលគោក,
​៧​មករា​, ដូន​ពេញ និង​មួយ​ចំនួន​ទៀ​ត​នៅ​ខណ្ឌចំការ​មន និង​ខណ្ឌ​ដង្កោ ។​ មន្ត្រី​អគ្គិ​សនី
​​​រូប​នោះ​បន្ត​ទៀតថា ​ខ្សែ​មេ​តង់​ស្យុង​​ខ្ពស់​កម្លាំង 115kv ​ដែល​នាំ​​ភ្លើង​ចែក​ចាយ​មកពី
​ប្រទេស​វៀតណាម​​ គិរីរម្យ និងភ្នំពេញ តភ្ជាប់​​ស្ថានីយ​អគ្គិ​សនី​ទី​១ នៅ​សង្កាត់​ទួលសង្កែ
​ស្ថានីយ​អគ្គិ​សនី​ទី៣ អូរ​បែក​​ក្អម ។
​បន្ទាប់​ពី​​កើត​មាន​​ហេតុការណ៍​​​នេះ​មន្ត្រីអគ្គិ​សនី​​កម្ពុជា និង​សមត្ថ​កិច្ច​បាន​ចុះ​​ទៅ​ដល់​​​កន្លែង
​កើតហេតុ​​ ហើយ​បាន​នាំ​រថយន្ត​បាញ់​បេតុង​​បង្ក​នោះ​ទៅ​កាន់​ការិយា​ល័យ​ចរាចរណ៍​​ជើង​
គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ ​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់។

Tags: phnom penhpower failureconcrete