កាលពីម្សិលមិញថៃ្ងទី១២ខែកុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុនiOne បានបើកសម្ពោធហាងថី្ម
នៅផ្សារ រតនាប្លាស្សា ដោយមានការលក់បញ្ចុះតម្លៃពិសេសទៅលើMacBook Pro (13inch)
ចំនួន២គ្រឿង តំលៃ១១៥៩ដុល្លា , iPod touch(8GB,White,4:Gen) ចំនួន៩គ្រឿង តំលៃ១៥៩ដុល្លា , iPad2 ចំនួន៩គ្រឿង ៥៥៩ដុល្លា , Headset(iLuv) ចំនួន២០ តំលៃ១២ដុល្លា និង Dee Messenger(Dicota) ចំនួន៣១ តំលៃ៣៩ដុល្លា។
នៅក្នុងថៃ្ងដ៏ពិសេសនេះគេសង្កេតឃើញថាមានយុវជននិងយុវតីជាច្រើនរូបបានមកឈរតំរង់ជួរ
យ៉ាងមានរប្រៀប ក្នុងទឹកមុខយ៉ាងស្រស់ស្រាយ សប្បាយរីករាយយ៉ាងខ្លំាងក្នុងការមកជាវយក
ផលិតAppleពីiOne ក្នុងតំលៃពិសេសៗ មិនធ្លាប់មានពីមុនមក។
តាមសំដីរបស់ប្អូនប្រុសម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា រូបគេពិតសប្បាយចិត្ត
នៅពេលដែលក្រុមហ៊ុន iOne បានលក់ផលិតផល ដោយមានការបញ្ចុះតំលៃយ៉ាងពិសេស
បែបនេះ ហើយក៏សង្ឃឹមថា ក្រុមហ៊ុន iOne នឹងបង្កើតកម្មវិធីបញ្ចុះតំលៃ បែបនេះម្តងទៀត
នៅពេលខាងមុខនេះ។
រាយការណ៏ដោយ ខេមរៈ
រូបថត iOne