ភ្នំពេញៈ ផលិតផលបច្ចេកវិទ្យា ទំនើបចុងក្រោយ (Tablet) ២ប្រភេទ របស់ក្រុមហ៊ុន Apple មាន
ដូចជា iPad Mini 4G/LTE [3G] និង iPad 4 4G/LTE [3G] នឹងត្រូវបានក្រុមហ៊ុន iOne បញ្ចេញលក់
ព្រមគ្នា នៅលើទីផ្សារកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ បន្ទាប់ពីអតិថិជនរបស់គេ
រង់ចាំមើលអស់ មួយរយៈពេល កន្លងមក។
iPad Mini ត្រូវគេដឹងថា បានចេញលក់នៅលើទីផ្សារអន្តរជាតិ ២សប្តាហ៍ ក្រោយពេល Apple ចេញ
លក់ iPad Mini នៅលើទីផ្សារអន្តរជាតិ សំខាន់ៗមួយចំនួន កាលពីដើមខែវិច្ឆិកាកន្លងទៅ ដំណាល
គ្នាទៅនឹងការចេញលក់ iPad 4 ដែរ ។ iPad mini 4G/LTE [3G] មានអេក្រង់ ៧,៩អ៊ីញ ដែលមើល
រូបភាព ក្នុងកម្រិត 1024 x 768 display និងមានកម្រាស់ ៧,២ មីលីម៉ែត្រ។ ចំណែកឯ iPad 4 4G/
LTE [3G] វិញ គឺមានលក្ខណៈ ស្រដៀងគ្នា ទៅនឹង The new iPad ផងដែរ ។
ការមកដល់នៃ បច្ចេកវិទ្យាថ្មីរបស់ Apple គឺជាការបង្ហាញពីភាពជោគជ័យមួយ នៅលើទីផ្សារកម្ពុជា
ក៏ដូចជាការរីកចម្រើន នៃផ្សារបច្ចេកវិទ្យាផងដែរ តែទោះជាយ៉ាងណា តម្លៃក្នុងការលក់ iPad ចុង
ក្រោយទាំង២ នៅតាមបណ្តាលហាង របស់ក្រុមហ៊ុន iOne នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ
មិនទាន់ត្រូវបាន ក្រុមហ៊ុន iOne ដែលជា ក្រុមហ៊ុនចែកចាយ ផលិតផល Apple នៅលើទីផ្សារកម្ពុជា
ប្រកាសឱ្យដឹងនៅឡើយទេ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល