CamNews

ថេបប្ល៊ែត 

iPad ហោះបុកធ្លុះ និងជាប់នៅក្បាលរថយន្តហើយ នៅអាចប្រើប្រាស់បានធម្មតា

មនុស្សម្នាក់ឈ្មោះថា Alexa (Lexie) Crisa កំពុងរស់នៅរដ្ឋ Georgia (សហរដ្ឋអាមេរិច) បានបង្ក
ឲ្យមានការភ្ញាក់ផ្អើលនៅលើ Twitter ជាមួយនឹងរូបភាព iPad ជាប់ឆ្កឹងនឹងក្បាលរថយន្តរបស់ខ្លួន។

ទន្តឹមនឹងនោះ រូបភាពនេះក្រោយពេលបានបង្ហោះចូល Facebook ទទួលបានការចាប់អារម្មណ៍
ចុចទស្សនា ១,៥ លាន Views ផងដែរ។

Alexa បានឲ្យដឹងថា នាងកំពុងបើករថយន្តនៅលើដងផ្លូវក្នុងល្បឿនធម្មតា ស្រាប់តែនាងបានឃើញ
មានវត្ថុចម្លែកហោះចេញទ្វារបង្អួចរថយន្តដែលនៅខាងមុខរថយន្តនាង។ ជាក់ស្តែង នាងមិនបាន
ស្តាប់លឺសម្លេងប៉ះទង្គិចណាមួយ ជាមួយនឹងរថយន្តរបស់នាងឡើយ។ ពេលមកដល់ផ្ទះទើប Alexa
ដឹងថាមាន iPad ពណ៌ ស មួយគ្រឿងកំពុងជាប់យ៉ាងជ្រៅ នឹងក្បាលរថយន្តរបស់នាង។

iPad ធ្លុះជាប់នឹងក្បាលរថយន្តរបស់ Alexa (រូបភាព: Twitter)

ដើម្បីយក iPad ចេញពីរថយន្តបាន នាង Alexa ត្រូវប្រើរហូតដល់ញញួរ។ iPad នេះក្រោយពេល
យកចេញពីរថយន្តបានហើយ វានៅតែមានដំណើរការធម្មតា។ Alexa បានប្រើប្រាស់ព័ត៌មាននៅ
ក្នុង Application ដែលបានដំឡើងនៅក្នុង Tablet សំរាប់ស្វែងរកឈ្មោះ និងលេខទូរស័ព្ទរបស់ម្ចាស់
iPad នេះ ដើម្បីប្រគល់វាឲ្យវិញ៕

(វីដេអូដោយ Phone Arena)

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: iPad tablet apple hightech