CamNews

ថេបប្ល៊ែត 

iPad “យក្ស” 12.9 inch នឹងបង្ហាញខ្លួន នៅដើមឆ្នាំ ២០១៥

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមខ្លះៗស្ដីអំពី iPad “យក្ស” 12.9 inch របស់ Apple ពេលនេះ
ប្រភពព័ត៌មានគួរទុកចិត្តមួយចំនួន ក៏បានអះអាងថា ផលិតផលនេះ នឹងលេចមុខនៅដើមឆ្នាំ
ក្រោយ។

នៅក្នុងឆ្នាំនេះ Apple នៅតែបញ្ចេញកុំព្យូទ័រថេប្លេតបុរាណ ដែលមានទំហំ 10 inch ចុះក្រោម
ចំណែកកំណែធំជាងនេះ ត្រូវរង់ចាំដល់ឆ្នាំក្រោយ។ Bloomberg ដែលជាប្រភពព័ត៌មានគួរជឿ
ជាក់ បានចែកចេញផ្សាយថា បច្ចុប្បន្ន ដៃគូជំនួញរបស់ Apple កំពុងអភិវឌ្ឍ ដើម្បីនាំយក iPad
ទំហំ “យក្ស” 12.9 inch ដាក់ទៅក្នុងដំណើរការផលិត នាដើមឆ្នាំ ២០១៥។

ដូច្នេះ បណ្ដាព័ត៌មានដែលចេញផ្សាយថានូវដំណឹងចចាមអារ៉ាមមុន ស្ដីអំពី Apple នឹងឧទ្ទេស
នាម iPad 12.9 inch នៅចុងឆ្នាំនេះ គឺខុសទាំងស្រុង។ ម្យ៉ាងទៀត មកដល់ពេលនេះ គេពុំទាន់
ឃើញព័ត៌មានលំអិតណាមួយ ទាក់ទិននឹងម៉ូដែល iPad 12.9 inch ត្រូវបានគេបង្ហើបឱ្យដឹង
នោះទេ គ្រាន់តែដឹងថា នេះគឺជាឧបករណ៍សម្រាប់អ្នកជំនួញ គឺមិនមែនសម្រាប់អ្នកប្រើប្រាស់
ធម្មតា។

មុននឹងឧទ្ទេសនាម  iPad 12.9 ច្បាស់ណាស់ Apple នឹងបញ្ចេញបណ្ដាកំណែថេប្លេតថ្មីរបស់
ខ្លួន ក្នុងនោះមាន iPad Air ជំនាន់ថ្មី 9.7 inch និងកំណែបន្ទាប់របស់ mini Retina ដែលមានទំហំ
7.9 inch ។ Bloomberg បញ្ជាក់ថា ម៉ូដែលទាំងពីរខាងលើនេះ នឹងត្រូវបានដាក់លក់ ក្នុងរដូវ
បុណ្យចុងឆ្នាំនេះ។

ទំព័រ Bloomberg ក៏បានឱ្យដឹងថា iPhone 6 របស់ Apple នឹងត្រូវបានឧទ្ទេសនាម នៅថ្ងៃទី ៩
កញ្ញា ដូចទៅនឹងព័ត៌មានបែកធ្លាយមុននេះ។ ទីភ្នាក់ងារសារព័ត៌មាននេះ ក៏សង្កត់ធ្ងន់ថា iPhone
6 នឹងមានពីរកំណែដែលមានអេក្រង់ទំហំខុសគ្នា មួយគឺ 4.7 inch និងមួយទៀត គឺ 5.5 inch ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bloomberg/Mashable


Tags: iPad 12.9 inch