CamNews

ថេបប្ល៊ែត 

iPad នឹងបាត់បង់ទីផ្សារភាគហ៊ុនជាបណ្តើរៗ ទៅក្នុងដៃ Android និង Windows

បើទោះជាបច្ចុប្បន្ននៅតែកំពុងជោគជ័័យប៉ុន្តែ iPad នឹងដណ្តើមទីផ្សារភាគហ៊ុននៅ
សល់
តែក្រោម 50% នៅបណ្តាឆ្នាំខាងមុខនេះ ក្នុងពេលដែល Windows អាចដណ្តើម
បានប្រ
ហែល10% នៅឆ្នាំ2016។ 

ជំនាន់ iPad របស់ Apple រួមទាំងគំរូទំហំតូច iPad Mini បានក្លាយជាបណ្តា Tablet ជោគជ័យ
បំផុតក្នុងការដែលដណ្តើមទីផ្សារភាគហ៊ុន Tablet បានជាងពាក់កណ្តាល និយាយរួមក្នុងរយះ
ពេលជាងពីរឆ្នាំមកនេះ។ ជាក់ស្តែង Android ក៏កំពុងដណ្តើមបានចំនួនជោគជ័យប្រហាក់ប្រ
ហែល iOS ដែរ។ ទន្ទឹមនឹងនោះ Windows ក៏ត្រូវបានគេប៉ាន់ស្មានថានឹងឆាប់ដណ្តើមបានទី
តាំងល្អនៅលើទីផ្សារ Tablet ក្នុងរយះពេល 3, 4ឆ្នាំខាងមុខទៀត។

តាមការស្រាវជ្រាវថ្មីបំផុតរបស់ IDC បានបង្ហាញថាទីផ្សារភាគហ៊ុន iPad នឹងធ្លាក់ចុះនៅសល់
53,8% នៅចុងឆ្នាំនេះគឺចុះពីកំរិត 56,3% នៅក្នុងឆ្នាំ 2011។ Tablet Android នឹងកើនឡើងពី
39,8% ដល់ 42,7%។ ជាក់ស្តែង តាមការប៉ាន់ស្មានក្នុងរយះពេលបួនឆ្នាំទៅមុខទៀតទើបពិត
ជាមានចំនុចគួរឲ្យចាប់អារម្មណ៍។

តាមរយះតារាងខាងលើនេះ នៅឆ្នាំ 2016 ចំណែកទីផ្សាររបស់ Apple នៃ iPad នៅសល់ត្រឹមតែ
49,7% ក្នុងពេលដែល Android ក៏មានការធ្លាក់ចុះនៅសល់ 39,7%។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត
នោះគឺ Tablet ប្រើប្រាស់ Windows RT របស់ Microsoft នឹងកើនពី 2,9% ក្នុងឆ្នាំ 2012 ឡើងដល់
10,3% ក្នុងឆ្នាំ 2016៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPad market share Android Windows iOS tablet hightech